ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ មានករណីឡានក្រុង៤៥កៅអី (ដេកយប់)ក្រឡាប់ផ្ងារជើងក្នុងស្រែសង្ស័យថា តៃកុងងោកមួយភាំង របួសធ្ងន់ស្រាល ២៧នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណីឡានក្រុង៤៥កៅអី (ដេកយប់) បានក្រឡាប់ផ្ងារជើងក្នុងស្រែ ខូចខាតជាច្រើន សង្ស័យថា តៃកុង ងងុយដេកងោកមួយភាំង ។ 

ទ្បាននេះ ចេញដំណើរ ពីភ្នំពេញទៅប៉ោយប៉ែត អាចជារថយន្ត កៅអីគេងយប់ ហើយត្រូវទៅភ្លឺនៅក្រុងប៉ោយប៉ែត ងាយស្រួលធ្វើការពេលព្រឹក ឬឆ្លងទៅប្រទេសថៃ ។ ចៃដន្យក៏ជួបហេតុការណ៍បែបនេះ។ 

ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិបាក់ប៉ាន់ ឃុំ សសរស្តម្ភ ស្រុក ពួក ខេត្តសៀមរាប ក្នុងនោះបណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាល ចំនួន២៧ នាក់ ត្រូវបានសមត្ថកិច្ចព្យាយាមចុះជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

សូមបញ្ជាក់ថា ; ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ។ ដោយសារមមារញឹក ជួយអន្តរាគមន៍ដឹកជញ្ជូនជនរងគ្រោះ ទៅតាមមន្ទីរពេទ្យនិងគ្លីនិកនានា ៕

ដោយ ៖ សហការី


ចែករំលែក៖