ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ​១កេីត​ខែ​បឋមាសាឍ​ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧​ត្រូវនឹងថ្ងៃទី១៨ខែ មិថុនា ឆ្នាំ២០២​៣​វេលាម៉ោង១១ និង១៥នាទីស្ថិតចំណុចក្រុម ទី១៧ ភូមិអូរគៀត ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមដីការបង្គាប់ឲ្យនាំខ្លួននៃចៅក្រមសាលាដំបូងខេត្ត។

អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​លោកវរសេ​នី​យ៍ឯក​ ស​  គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន​នគរបាលស្រុក ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៤០៨ ត.ព្រ ចុះថ្ងៃ​ទី​០៨ ខែមិថុ​នា ឆ្នាំ២០២៣ របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនាំខ្លួនជនត្រូវចោទបានចំនួន​០១​នាក់ឈ្មោះ អុន កំសត់ ហៅ សត់ ភេទប្រុស អា​យុ​៤៥ឆ្នាំ មានទីលំនៅក្រុមទី ១៧ ភូមិអូរគៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទចាត់​ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី១៧ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់​ដំបង កាលពីថ្ងៃទី​០២​ខែឧសភាឆ្នាំ២០២៣។

បច្ចុប្បន្នជនត្រូវចោទត្រូវបានឃាត់ខ្លួនជា​ប​ណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីរៀបចំបញ្ជូនតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖