ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចន្ធី មេដឹកនាំធំជាងគេគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ ប្រកាសចាកចេញពីបក្ស សង្ឃឹមបន្តធ្វើនយោបាយជាមួយបក្សណាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យ បានកាន់តែប្រសើរឡើង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានលាលែងចេញពីសមាជិកភាពគណបក្ស ភ្លើងទៀន។ 

នៅលើ facebook របស់លោក ដែលមានគណនី ឈ្មោះថា : (SUN Chanthy – ស៊ុន ចន្ធី) ប្រមាណជាង២ម៉ោងមុនបានបង្ហោះថា, ១៨ មិថុនា ២០២៣ / លាលែងសមាជិកភាពគណបក្ស ភ្លើងទៀន

(*)ខ្ញុំបានវិលត្រឡប់ចូលរួមសកម្មភាពនយោបាយឡើងវិញ ដោយបាន ទៅចូលរួមជាមួយគណបក្ស ភ្លើងទៀន នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ គឺនៅបន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានត្រាស់បង្កាប់ផ្តល់នីតិសម្បទាសិទ្ឋិយោបាយ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ តាមសំណើរបស់សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

(*)ថ្ងៃនេះ ខ្ញុំលាលែងចេញពីសមាជិកភាពគណបក្ស ភ្លើងទៀន។ ការ លាលែងនេះ គឺជាសិទ្ធិបុគ្គល ហើយពុំបានបង្កព្យសនកម្មដែលប៉ះពាល់ ដល់ដំណើរការគណបក្ស ភ្លើងទៀន នោះឡើយ។

(*)ខ្ញុំនៅតែបន្តសកម្មភាពជាអ្នកនយោបាយទៅមុខទៀតដដែល ដោយ អាចនឹងចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬអាចនឹងដឹកនាំ គណបក្សនយោបាយណាមួយដែលមានឆន្ទៈពិតប្រាកដក្នុងការពង្រឹង ដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរួមចំណែកក្នុងការ ការពារសន្តិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យ បានកាន់តែប្រសើរឡើង ៕ 

ដោយ ៖ សិលា


ចែករំលែក៖