ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម : 

១- ការជួញដូរនិងរត់ពន្ធមនុស្សមាននៅទូទាំងពិភពលោក = នៅប្រទេសធំៗមានបាតុភាពនេះច្រើនជាងនៅប្រទេសតូចតាច?

២- អ្នកនៅក្រៅប្រទេសហើយបានចុះឈ្នោះបោះឆ្នោតមានចំនួនតិចតួចទេ = បើមួយចំនួនមិនបានទៅបោះឆ្នោតក៏មិនមានឥទ្ធិពលគ្របដណ្តប់លើអ្នកភាគច្រើននៅក្នុងប្រទេសដែលទៅបោះឆ្នោតទេ?

៣- យុទ្ធនាការគូសសន្លឹកឆ្នោតចោលលើកនេះ = នឹងទទួលបានលទ្ធផលអវិជ្ជមានដូចយុទ្ធនាការម្រាមដៃស្អាត និងនៅផ្ទះឈ្នះឯង។    

៤- អ្នកនយោបាយភ្លើ = គឺជាអ្នកនយោបាយចប់។

៥- នីតិវិធីធ្វើច្បាប់ = តើមានត្រង់ណាដែលតម្រូវឲ្យត្រូវពិគ្រោះយោបល់ពីបក្សចាញ់ឆ្នោតនោះ?

៦- ការរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោត = គឺជាការរំលោភសិទ្ធិអ្នកដទៃដែលច្បាប់ហាមឃាត់?

៧- វាមិនដែលអ្នកដែលគេរត់ចោលអស់បែរជាខ្លាំងនោះទេ = វាមានកាន់តែខ្សោយទៅៗឈានទៅរលត់រលាយទាំងស្រុង?

៨- ហើយវាមិនដែលមានអ្នកខ្លាំងខ្លាចអ្នកខ្សោយទេ = ការនិយាយផ្ទុយពីការពិតមានតែក្រុមឧទ្ទាមក្រៅច្បាប់ទេដែលគ្រាន់តែនិយាយកំឡាចិត្តសកម្មជនដែលមិនដឹងការពិតទេ។

៩- បណ្តាស្ថានទូតនៅបរទេសនិងនៅក្នុងកម្ពុជា = គ្មានតួនាទីដោះស្រាយកង្វល់ខុសរឿងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ?

១០- ពលករខ្មែរ២០នាក់នៅថៃកំពុងឆ្កួតនឹងជម្ងឺប្រជាធិបតេយ្យតាមក្រុមឧទ្ទាមក្រៅច្បាប់ = ចុះហេតុអីពលករជិត២លាននាក់នៅថៃដែរមិនឆ្កួតដូចពលករ២០នាក់នោះផង? ៕

ដោយ ៖ សហការី


ចែករំលែក៖