ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់ !

ចែករំលែក៖

ភ្នំពេញ ៖ បុរសខ្លាំង ស្វាមីដែលស្មោះត្រង់ ឪពុកប្រកបដោយព្រហ្មវិហាធម៌ ថ្នាក់ដឹកនាំដែលមានគុណធម៌ សច្ចៈធម៌ ដឹកនាំប្រទេស នាំមក សុខសន្តិភាព រីកចម្រើន ជូនជាតិមាតុភូមិ រហូតដល់មានទិសស្លោក លើកពីគុណតម្លៃ ដែលមិនអាចបំភ្លេចបានថា : 

• អរគុណសន្តិភាព

• អរគុណនយោបាយឈ្នះ ឈ្នះ

• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ គឺសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះនៅលើប្រព័ន្ធតេឡេក្រាមផ្លូវការ របស់សម្ដេច ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក មាតាសប្បុរសធម៌ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយា សម្តេច ហើយសម្ដេចក៏បានសំណេរយ៉ាងដូច្នេះថា, វាជារឿងមិនគួរឲ្យជឿដែលខ្ញុំមើលរូបថតប្រពន្ធខ្លួនឯងមិនស្គាល់។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា : ក្រោយឃើញរូបថតនេះកូនៗប្រាប់ថាជា រូបថតម៉ែតែខ្ញុំឆ្លើយមិនមែនទេគឺជារូបថត មនុស្សផ្សេងគ្រាន់តែទម្រង់មុខស្រដៀងគ្នាប៉ុណ្ណោះ។

សម្តេចតេជោបន្តថា : ម្សិលមុិញភរិយាខ្ញុំថាជារូបថតគាត់ដែលជាងថតបានថតមិនឲ្យដឹងខ្លួនហើយរក្សាទុកនៅក្នុងម៉ាសុីនថតរបស់អ្នកថតរូប ដែលគាត់មរណភាពច្រើនឆ្នាំមកហើយ។

សម្តេចតេជោ មានប្រសាសន៍ថា, ពេលនេះកូនរបស់ជាងថតរូបបានរកឃើញនិងបង្ហោះចេញទើបយើងឃើញរូបថតនេះ។

សម្តេចបន្តថា : បើតាមពិនិត្យគាត់ថតប្រហែលឆ្នាំ១៩៩២ ក្នុងវ័យ៣៨ឆ្នាំដែលមានកូន៦នាក់និងនៅ រស់៥នាក់ស្លាប់ម្នាក់ ។ 

សូមបញ្ជាក់ថា : ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុនសែន ជាមួយការបង្ហោះរូបឧត្តមភរិយា ដ៏ស្រស់សោភា គឺបង្ហាញ គាស់កកាយ នូវអនុស្សាវរីយ៍ ក្តីប្រតិព័ទ្ធ ស្រឡាញ់ តស៊ូ ស្មោះស្ម័គ្រ “ស្នេហាមួយ” ដែលសម្ដេចបានហែលឆ្លង ទាំងជីវិតស្នេហា ទាំងឧត្តមគតិ តស៊ូដឹកនាំរំដោះជាតិមាតុភូមិពីសមរភូមិមរណៈ ដោយបនប្រល័យពូជសាសន៍ប៉ុលពត ។ ពេលនេះ កម្ពុជាមានសន្តិភាព ប្រជាពលរដ្ឋអរគុណសន្តិភាព ការពារសន្តិភាព និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បី មានសន្តិភាព មានការអភិវឌ្ឍន៍ មានការរីកចម្រើន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖