ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀងឃាត់ខ្លួនមុខសញ្ញាម្នាក់អនុវត្តតាមច្បាប់ក្នុងករណីរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូគេជិះយកទៅបញ្ចាំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលថ្ងៃអាទិត្យ ១កើតខែបឋមាសាឍឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០​២​៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនី​យ៍​ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរ បាលផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង រាំងឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះ មា​ស សុខខឿន ហៅ ដែនឬយឿន ភេទប្រុស អាយុ ៣៩ ឆ្នាំនៅចំណុចផ្សារចាស់ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបងដោយនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ទាក់ទិនក្នុងករណី​រំ​លោភលើសេចក្តីទុកចិត្ត ដោយយកម៉ូតូអ្នកដទៃទៅដាក់​បញ្ចាំ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃា​ត់ខ្លួននេះគឺកាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ ជន សង័្សយខាងលើនេះ បានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជន រងគ្រោះឈ្មោះឃិន សុផាត ហៅតាបារាំងភេទប្រុស អាយុ៦០ឆ្នាំរស់នៅភូមិសំរោងអូរទ្រា ឃុំសំ​រោងក្នុងស្រុក ឯកភ្នំ ខេត្តបាត់ដំបង មុខរបរកសិករ នៅចំណុចហាងលក់បាយមួយកន្លែងស្ថិតនៅចំណុចក្រុមទី១១ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់​ដំបង។ភិនភាគម៉ូតូម៉ាកហុងដាវ៉េវ សេរ100 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AD- 77 27 លេខម៉ាស៊ីន 1075 459 លេខតួ 237 948 ជិះទៅបាត់ពុំឃើញយកមកឱ្យវិញនោះទេ។ ដោយ ចាំបាត់ៗ​មិនឃើញ ទើបជនរងគ្រោះខាងលើបានដាក់ ពាក្យបណ្តឹងមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំ​រៀងឱ្យជួយស្រាវជ្រាវនិងចាត់វិធានការ លើជន សង័្សយខាងលើ ។

នៅថ្ងៃខាងលើ បានលេចមុខវត្តមានរបស់ជនសង័្សយខាងលើ ទើបសមត្ថកិច្ចអនុវត្តវិធានការបង្រ្កាបឃា​ត់ខ្លួន និងនាំមកសាកសួរស្រាវជ្រាវ ដែលតាមលទ្ធផល ជនសង័្សយឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ខ្ចីម៉ូតូរបស់ជនរងគ្រោះជិះ ហើយក៏យកទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយកន្លែង ក្នុងទឹកប្រាក់ចំនួន ៦,០០០ បាត(ប្រាំមួយពាន់)ប្រាក់ថៃ ដោយយកប្រាក់ទៅចាយ វាយអស់ មិនមានអ្វីទៅលស់យកម៉ូតូមកវិញក៏គេចខ្លួនពីម្ចាស់រហូត សមត្ថ​កិច្ចឃាត់ខ្លួនបាន។

នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាម នីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖