ព័ត៌មានទាន់ហេតុការណ៍៖

សត្វគោ០២ក្បាលត្រូវរន្ទះបាញ់ងាប់ខណៈមេឃកំពុងធ្លាក់ភ្លៀងនៅស្រុកបាណន់

ចែករំលែក៖

    ខេត្តបាត់ដំបង៖ រន្ទះបានបាញ់សត្វគោមេចំនួន០២ក្បាលងាប់នៅកណ្តាលវាលស្រែ ត្រង់ចំណុចសួង ស្ថិតក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈមេឃកំពុងមានភ្លៀងធ្លាក់។

   បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីនេះបានកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្តាស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់ ក្នុងនោះក៏មានស្រុកបាណន់ផងដែរបានរងសម្ពាធក្រោមឥទ្ធិពលភ្លៀងនិងខ្យល់កន្ត្រាក់រួមជាមួយផ្គររន្ទះបានបាញ់បណ្តាលអោយងាប់សត្វគោមេចំនួន២ក្បាលដែលមានម្ចាស់ឈ្មោះ រី ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី៤ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែងាប់សត្វគោមេចំនួន០២ក្បាលប៉ុណ្ណោះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖