ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារ

ចែករំលែក៖

ខេត្តកំពត ៖ នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ ២០២៣ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត ចំនួន៣គ្រួសាររួមមាន ៖ 

១- ឈ្មោះ សឹម សរីយ៉ាស់ អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ (សម្រាលនៅមណ្ឌលសុខភាពព្រៃថ្នង)

២- ឈ្មោះ ហុង ចន្ធី អាយុ២០ឆ្នាំ រស់នៅក្នុងភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ (សម្រាលនៅមណ្ឌលសុខភាពចក្រីទីង)។

៣- ឈ្មោះ ម៉ៅ វាសនា អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក (សម្រាលនៅមណ្ឌលសុខភាពត្រមែង)។

នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ 

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖  

– អង្ករ២៥គីឡូក្រាម  

– មី១កេស 

– ត្រីខ១០កំប៉ុង 

– ទឹកត្រី១យួរ 

– ទឹកដោះគោឆៅ១ឡូ  

– ឃីតទារកមួយកញ្ចប់

– ថវិកា៥ម៉ឺនរៀលផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖