ព័ត៌មានទាន់ហេតុការណ៍៖

ចាប់គោក្របីរស់ចំនួន៤០ក្បាលមកពីប្រទេសថៃតាមច្រកបឹងត្រកួនឆ្ពោះទៅចែកចាយនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង០១ និង០២នាទីរំលងអធ្រាត្រនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានីភ្នំពេញ ចុះឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDAI  ជាប្រភេទរថយន្តសណ្ដោងរ៉ីម៉កចំណុះ១៦តោន ពាក់ស្លាកលេខត្បូងឃ្មុំ3A-2321 ដឹកសត្វគោក្របីរស់ចំនួន ៤០ក្បាល មកពីប្រទេសថៃតាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។ ក្រុមការងារបានស្ទាក់ចាប់នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

     ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖