ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Prius បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្តាន់ពីរបាក់មួយកង់ជាពីរកំណាត់ រួចម្ចាស់រថយន្តប្រញាប់ប្រញាល់ហៅរថយន្តមកអូសចេញតែត្រូវសមត្ថកិច្ចតាមឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាក​ Toyota Prius មួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្តាន់ពីរបាក់មួយកង់ជាពីរកំណាត់ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​    តាមប្រពព័ត៌មានបានឱ្យដឹងថា​ នៅពេលកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Toyota Prius ពណ៌ខៀវ​ ពាក់ផ្លាកលេខភ្នំពេញ2BF-0867​ បេីកបរដោយបុរសម្នាក់​បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់មួយកង់ជាពីរកំណាត់​ រីឯរថយន្តបង្កបានខូចខាតថ្ពាល់ចំហៀងខាងឆ្វេងយ៉ាងដំណំ​ ដោយមិនអាចបន្តដំណេីរទៅមុខបានទៀតនោះទេ​ ។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានប្រញាប់ប្រញាល់ហៅរថយន្តស្ទូចមកអូសរថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុរហូតមកដល់ចំណុចភ្លើងស្តុបទួលពង្រ តាមមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ និងសមត្ថកិច្ចដេញតាមឃាត់ជាប់​ ។ 

​     បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែង​ និងស្ទូចរថយន្តបង្កយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖