ព័ត៌មានទាន់ហេតុការណ៍៖

កំពង់ផែវៃឆ្លាត​ឈីងចូវ ប្រទេសចិន​ធ្វើឱ្យអ្នកកាសែតកម្ពុជា​ មានការស្ងើចសរសើរជាខ្លាំង

ចែករំលែក៖

ទីក្រុងណាននីង៖ក្នុងដំណើរទស្សកិច្ចនៅខេត្ត​ GUANGXI​ ប្រទេសចិនរយះពេល៦ថ្ងៃកន្លងមកនេះប្រតិភូសារព័ត៏មានកម្ពុជាចំនួនអង្គភាពបានស្ងើចសរសើរជាខ្លាំងចំពោះកំពង់ផែវៃឆ្លាតឈីងចូវ ដែលជាកំពង់ផែលំដាប់ទី៥ និងបង្ហាញធ្វើឱ្យក្រុមអ្នកសារព័ត៍មានទាំងអស់ កាន់តែស្វែងយល់អំពីការធ្វើទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យាប្រេីប្រាស់ចុងក្រោយ(AI) ក្នុងការបញ្ជាដឹកជញ្ជូនទំនិញដោយគ្មានមនុស្សបេីកបរ

ក្នុងការទស្សកិច្ចកំពង់ផែវៃឆ្លាតឈីងចូវខាងលេីនេះបានធ្វេីឡេីងកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣នៅទីក្រុងឈីងចូវខេត្តក្វាងស៊ី ប្រទេសចិន

សូមជម្រាបជូនថាកំពង់ផែនេះត្រូវបានគេចាត់ទុកថាជាលេីកទី៧របស់ចិនដែលបានផ្លាស់ប្ដូរពីបុរាណទៅជាកំពង់ផែវៃឆ្លាតដែលប្រេីប្រាសបច្ចេកវិទ្យាទំនើបចុងក្រោយគេនៅលេីពិភពលោកដំបូងរបស់ចិនដែលដឹកទំនិញតភ្ជាប់ពីកំពង់ផែទៅផ្លូវរថភ្លើងដឹកយកទៅចែកចាយនៅតាមតំបន់នានាក្នុងប្រទេសចិននិងមួយចំនួនផ្សេងទៀតយកទៅចែកចាយនៅលេីពិភពលោកផងដែរ។កំពង់ផែវៃឆ្លាតមួយនេះគឺប្រេីប្រាស់នៅប្រព័ន្ធទំនេីបមានដូចជា៖ប្រព័ន្ធ​AI ,GPS,សាកថ្មនិងត្រីវិស័យនានាក្នុងការដឹកជញ្ជូនទំនិញទាំងនោះមិនតែប៉ុណ្ណោះអ្វីដែលកាន់តែអស្ចារ្យនោះនៅពេលដែលរថយន្តទាំងនោះអស់ថ្មគឺរថយន្តទាំងនោះអាចទៅសាកថ្មដោយខ្លួនឯងមិនចាំបាច់មានមនុស្សនាំយកទៅសាកថ្មនោះទេ។

គួរបញ្ជាក់ដែរថាកំពង់ផែវៃឆ្លាតនេះអាចផ្ទប់ទំនិញបាន២លាម៦០ម៉ឺនតោនហេីយកាប៉ាលអាចដឹកទំនិញចូលចតបានគឺមានទំងន់ចាប់ពី១០ទៅ២០ម៉ឺនតោនផងដែរ កំពង់ផែមួយនេះត្រូវបានដាក់ឱ្យដំណេីរការអស់រយៈពេល២ឆ្នាំមកហើយ

នាឱកាសនោះដែរ បានធ្វើក្រុមអ្នកកាសែតកម្ពុជាពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំង នៃដំណើរទស្សកិច្ចលើកនេះ និងធ្វើឱ្យពួកគាត់ស្វែងយល់អំពីវីធីមួយចំនួនរបស់រដ្ឋាភិបាលចិនក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកំពស់ជីវភាពប្រពលរដ្ឋ នេះក៏ជាបទពិសោធល្អៗសំរាប់កម្ពុជាយកទៅសិក្សាផងដែរ។ក្នុងអំឡុងកម្មវិធីនេះ អ្នកសារព័ត៌មាន នឹងទៅទស្សនកិច្ចទីក្រុងសំខាន់របស់ខេត្តក្វាងស៊ី ដូចជា៖ទីក្រុង Nanning ទីក្រុងQinzhou ទីក្រុងv Liuzhou ទីក្រុង Guilin និងកន្លែងផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីចុះផ្សាយស្តីពីការតភ្ជាប់សកម្មភាព របស់ក្វាងស៊ី ជាមួយប្រទេសអាស៊ាន និងការសងសង់គម្រោងច្រករបៀងទាំងផ្លូវគោក និង ផ្លូវទឹកថ្មីធំៗ នៅភាគខាងលិច។ ទន្ទឹមនឹងនោះក្រុមអ្នកសារព័ត៌មានកម្ពុជា មានឱកាស ទទួលបានបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ស្រដៀងនឹងប្រទេសកម្ពុជា និងធ្វើបទសម្ភាសទីតាំងគំរូអភិវឌ្ឍន៍ ឧស្សាហកម្មជាដើម៕

ដោយ៖ សតារា


ចែករំលែក៖