ព័ត៌មានទាន់ហេតុការណ៍៖

West Ham ច្រានចោលការដេញថ្លៃលើកទី២របស់ Arsenal សម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice

ចែករំលែក៖

ក្លិបញញួរធំ West Ham United បានច្រានចោលការដេញថ្លៃលើកទី២ពីក្លិបកាំភ្លើងធំ Arsenal សម្រាប់ប្រធានក្រុម Declan Rice ។ ការច្រានចោលនេះត្រូវបានគេយល់ថា ការផ្តល់ជូនចុងក្រោយរបស់កាំភ្លើងធំសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២៤ឆ្នាំខាងលើអាចមានតម្លៃដល់ទៅ៩០លានផោនសម្រាប់ក្រុមញញួរធំ។

ទោះជាយ៉ាងណាក៏ដោយ Arsenal កំពុងស្នើសុំថ្លៃដើមដំបូងសម្រាប់ Rice គឺ៧៥លានផោនដែលជាការដេញថ្លៃពីចំនួនដ៏ច្រើនសម្រាប់ខ្សែបម្រើអង់គ្លេស។

West Ham បានច្រានចោលការដេញថ្លៃបើកឆាករបស់ Arsenal កាលពីសប្តាហ៍មុន ហើយចង់បានថ្លៃសេវាធំជាង និងផែនការបង់ប្រាក់ខ្លីជាងចំពោះកិច្ចព្រមព្រៀងនេះ។

ប្រធានក្លិប West Ham លោក David Sullivan បាននិយាយថា គាត់ពិតជាជឿជាក់៩៩% ថា Rice ដែលបានដឹកនាំក្រុមឱ្យទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Europa Conference League កាលពីដើមខែនេះនឹងចាកចេញពី West Ham នៅរដូវក្តៅនេះ។

Rice បានលេង២៤៥ប្រកួត និងស៊ុតបញ្ចូលទីបាន១៥គ្រាប់សម្រាប់ក្រុម West Ham ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាល២០១៦-២០១៧បន្ទាប់ពីឆ្លងកាត់ក្លិបយុវជនរបស់ក្រុមនេះ។ គាត់បានបង្ហាញខ្លួនឲ្យក្រុមអង់គ្លេសបានចូលលេងចំនួន៤១ដងដោយលេងក្នុងការប្រកួតទាំង៥របស់ពួកគេនៅ World Cup កាលពីរដូវរងារឆ្នាំមុន។

Rice នៅសល់កុងត្រាមួយឆ្នាំទៀត បើទោះជាក្រុម West Ham មានជម្រើសក្នុងការបន្តរហូតដល់រដូវក្តៅឆ្នាំ២០២៥ ដោយទុកឱ្យពួកគេស្ថិតក្នុងជំហររឹងមាំក្នុងការចរចាតម្លៃផ្ទេរយ៉ាងច្រើន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖