ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នៅម៉ោង ១៩ យប់ថ្ងៃទី២២ខែមិថុនា កប៉ាល់មុជទឹក ទីតាន ទៅមើលសព កប៉ាល់ទីតានិក អស់អ៊ុកស៊ីហ្សែនហើយ

ចែករំលែក៖

កប៉ាល់ទេសចរណ៍ ទីតានិក គឺសម្រាប់តែអ្នកមាន ឬហៅថាត្រកូលអភិជនប៉ុណ្ណោះ ទើបមានសមត្ថភាពឡើងលើនាវានោះ ដើរកម្សានជុំវិញពិភពលោក។ កប៉ាល់ ទីតានិច មានឈ្មោះពេញ Royal Mail Ship Titanic ជានាវាប្រណិតនឹងទំនើបបំផុតនៅលើពិភពលោក ក្នុងសតវត្សរ្ត៍ទី ២០ ដែលទស្សនាវដ្តី The Shipbuilder សរសើរថា «មិនចេះលិច»។ក្រោយចេញដំណើរពីទីក្រុង Southampton ប្រទេសអង់គ្លេស នៅថ្ងៃទី ១០ខែមេសា ឆ្នាំ១៩១២ ។ ប៉ុន្តែក្រោយការចេញដំណើរបានតែ៥ថ្ងៃប៉ុណ្ណោះ នាវា ទីតានិក ក៏បានប៉ះជាមួយដុំទឹកកក់ បណ្តាលឲ្យធ្លាយកបាល់ហើយលិច ចូលបាតសមុទ្រ សម្លាប់មនុស្ស ពី ១៥០០-១៨០០នាក់។
បញ្ហាគ្រោះថ្នាក់ប្រវត្តិសាស្ត្រនោះ ត្រូវបានបង្ហាញសាជាថ្មី ដោយសារតែ ពេលនេះក៏មានមហាសេដ្ឋីជនជាតិអង់គ្លេស ក៏គ្មានសង្ឃឹមនៅរស់ ក្រោយមុជទៅមើលសព កប៉ាល់ទីតានិច។ នេះជាមហាសេដ្ឋីថ្មី ដែលស្លាប់ (ជាប់ពាក់ព័ន្ធ) ទីតានិច ក្រោយរយៈពេល ១១១ឆ្នាំ ។
កម្លាំងក្រុមជួយសង្គ្រោះអន្តរជាតិ បានប្រើគ្រប់មធ្យោបាយដើម្បីស្វែងរក កប៉ាល់មុជទឹក ធុនតូច ទីតាន់ Titan ដែលបានបាត់ទំនាក់ទំនងជាមួយទីបញ្ជា នៅលើនាវាទេសចរណ៍ធំ នៅថ្ងៃទី ១៨ខែមិថុនា ។ តាមការព្យាករណ៍ អ៊ុកស៊ីហ្សែន នៅខាងក្នុងកប៉ាល់មុជទឹកនោះគឺគ្រប់ប្រើប្រាស់ត្រឹមម៉ោង ១៨-១៩ យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២២ខែមិថុនា ។
អ្នកដំណើរ ៥នាក់ នៅក្នុងកប៉ាល់មុជទឹក នោះ នឹងត្រូវស្លាប់ដោយត្រជាក់កក នឹងអត់អាហារបរិភោគ៕

ដោយ៖ ធីរីណា​(រូប​ថត​៖ CBS NEWS)


ចែករំលែក៖