ភ្នំពេញ ៖ ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា : នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា : ក្នុងជំនួបនេះដែរ ក្រសួងការ បរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា :
ភាគីទាំងពីរបានពិភាក្សា និងធ្វើបច្ចុប្បន្នភាពទៅវិញទៅមកអំពីទំនាក់ទំនងទ្វេភាគី ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរថែមទៀត។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ ៕
ដោយ ៖ សិលា