ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀល​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៥នាក់​ នេះបើគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២១ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី២២ ខែមិថុនាម្សិលមិញ​។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែងបន្តថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៥៨ករណី មានមនុស្ស ២,៤៥១នាក់។ 

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩១១សំណើ និងបិទសំណុំរឿង ៣០៥សំណើ (រកឃើញមនុស្ស ១,៤១៤នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៨ករណី៕

ដោយ​៖ សហការី​


ចែករំលែក៖