ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពោះជ្រូក,ជេីងជ្រូកនិងស្លាបមាន់បង្កកជាច្រេីនពាន់តោន​នាំចូល​ពី​វៀតណាម​ ដោយ​សារ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ទាំង​អស់

ចែករំលែក៖

ខេត្តតាកែវ ៖ នៅវេលម៉ោង២៣ និង១២នាទី នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកHYUNDAI  ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២,៥តោន ពាក់ស្លាកលេខកំពត3A-1882 ដឹកសត្វនិងផលិតផលដែលមានដើមកំណើតពីសត្វដូចជា÷ សត្វមាន់រស់ចំនួន ៣៧០ក្បាល,សត្វទន្សាយ១៥០ក្បាល, ជើងជ្រូក ១៦៨កេសស្មើនឹង៣៣៦០គីឡូក្រាម,ពោះវៀនជ្រូកចំនួន ១១៤០គីឡូក្រាម ស្លាបមាន់ ៥០០គីឡូក្រាម ជើងជ្រូកបង្កក,ពោះវៀនជ្រូកបង្កកនិងស្លាបមាន់បង្កកសរុបចំនួន៥០០០គីឡូក្រាម(៥តោន)មកពីប្រទេសវៀតណាម តាមច្រកកំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

    ក្រុមការងារបានស្ទាក់ចាប់នៅលើផ្លូវលំ ភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។ ចំពោះបទល្មើសខាងលើនេះ ក្រុមការងារនាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖