ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង «ស្តីពីការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក» លើកទី២ ប្រចាំខែមិថុនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) មានកិត្តិយស សូមគោរពជម្រាបជូនដំណឹង«ស្តីពី ការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក» លើកទី២ ប្រចាំខែមិថុនា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២:០០រសៀលតទៅ តាមរយៈប្រព័ន្ធធនាគារដៃគូដូចខាងក្រោម៖

 ១.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំង ប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា កអនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រ៊ីតាមទូ ATM)។

២.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (បើតាមទូ ATM)។ ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោល នយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវីល ត្រូវបានរៀបចំបើកជូនដល់ គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមអតីតយុទ្ឋជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅតាមបណ្ត រាជធានី ខេត្តទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។ ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើក ប្រាក់សោធននៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធន ប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 – 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក “មូលនិធិជាតិជំនួយសង្គម” ដោយសេចក្តីអនុគ្រោះ៕

ដោយ៖ សហការី​


ចែករំលែក៖