ក្លិបបិសាចក្រហម Manchester United មិនបានដើរចេញពីតុចរចាលើខ្សែបម្រើ Mason Mount បើទោះបីជាឃើញការដេញថ្លៃលើកទី៣ត្រូវបានច្រានចោលសម្រាប់ខ្សែបម្រើ Chelsea ក៏ដោយ។ ក្លិបបានឃើញការផ្តល់ជូនចុងក្រោយចំនួន៥០លានផោនបូកនឹង៥លានផោននៅក្នុងការបន្ថែមដែលលត្រូវបានច្រានចោលដោយ Chelsea ហើយពីមុនក្លិបមានបំណងដើរចេញ ប្រសិនបើការដេញថ្លៃរបស់ពួកគេមិនត្រូវបានទទួលយក ដោយមន្ត្រីក្លិបបានគិតថា នឹងមានការប្រុងប្រយ័ត្នចំពោះរឿងផ្ទេរប្រាក់ដ៏យូរមួយផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានបញ្ជាក់ថា ទំនាក់ទំនងរយៈពេលយូរនៅតែបើកចំហររវាងភាគីទាំងពីរ ដែលតម្លៃរបស់ Mount គឺនៅជិត ប៉ុន្តែសំខាន់គឺធ្លាក់លើភាគីម្ខាងនៃតម្លៃ៦០លានផោន។United មានការប្តេជ្ញាចិត្តថា ពួកគេនឹងមិនចំណាយលើទីផ្សារដោះដូរសម្រាប់ Mount ហើយជឿថា ការទាមទាររបស់ Chelsea គឺមិនសមហេតុផលសម្រាប់កីឡាករដែលនៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀត។
នៅភាគីម្ខាងទៀតគឺ Chelsea បានទម្លាក់តម្លៃស្នើសុំ៧០លានផោនរបស់ពួកគេ ហើយបានបដិសេធនឹងសំណើរបស់ Man Utd ជាមួយនឹងសំណើ៥៨លានផោន បូកបន្ថែម៧លានផោនទៀត ដែលជាកញ្ចប់សរុប៦៥លានផោន។
បច្ចុប្បន្នភាគីទាំងសងខាងមានតម្លៃ១០លានផោនដាច់ពីគ្នា ហើយបច្ចុប្បន្នមិនបង្ហាញសញ្ញានៃការចុះសម្រុងគ្នានោះទេ ប៉ុន្តែ United ជឿជាក់ថា កិច្ចព្រមព្រៀងមួយនៅតែអាចព្រមព្រៀងគ្នាបាន ហើយមិនទាន់ងាកចេញនៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចព្រមព្រៀងនៅឆ្ងាយពីភាពជាក់លាក់មួយនៅពេលនេះ Man Utd កំពុងស្វែងរកជម្រើសដែលអាចកើតមាន ហើយត្រូវបានគេស្គាល់ថា ងាកទៅសរសើរ Adrien Rabiot របស់ Juventus។ កីឡាករសញ្ជាតិបារាំងរូបនេះមានលទ្ធភាពផ្ទេរដោយមិនមានតម្លៃខ្លួននៅរដូវក្តៅនេះ ប៉ុន្តែនៅតែអាចបន្តស្នាក់នៅក្នុងទីក្រុង Turin បើទោះបីជាភាគីមួយចំនួនត្រូវបានគេគិតថា ចង់ទាក់ទាញគាត់ចេញក៏ដោយ។Chelsea ត្រៀមលុយនៅលើ Mount ដែលការលក់របស់គាត់នឹងទៅយ៉ាងច្បាស់ក្នុងការជួយរក្សាតុល្យភាពហិរញ្ញវត្ថុក្លិប ប៉ុន្តែសម្រាប់តែតម្លៃត្រឹមត្រូវប៉ុណ្ណោះ។ ក្រុមតោខៀវបានឃើញហិរញ្ញវត្ថុរបស់ខ្លួនពង្រឹងរួចហើយនៅក្នុងខែនេះ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចែកផ្លូវជាមួយកីឡាករក្នុងក្រុមមួយចំនួន។
Kai Havertz ស្ថិតក្នុងលក្ខខណ្ឌនៃការផ្ទេរទៅ Arsenal ក្នុងតម្លៃ៦៥លានផោន ហើយ Mateo Kovacic នឹងចូលរួមជាមួយ Manchester City ក្នុងតម្លៃ៣០លានផោន ខណៈ Kalidou Koulibaly, Edouard Mendy និង Hakim Ziyech នឹងផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះក្នុងតម្លៃប្រហែល៤០លានផោន ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)