ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃចន្ទទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នៅតែជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ទោះបីជាចំនួនសត្វទន្សោងនៅលើពិភពលោកធ្លាក់ចុះក៏ដោយ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា កម្ពុជា ត្រូវបានអ្នកជំនាញសត្វព្រៃសន្និដ្ឋានថាមានវត្តមានសត្វទន្សោងប្រមាណ ១៥០០ក្បាលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
ទន្សោងដែលបងប្អូនបានឃើញនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់អភិរក្សកម្ពុជា។
បន្ថែមពីនេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមការពារនិងអភិរក្សសត្វព្រៃទាំងអស់គ្នា និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ! ក្នុងព្រៃ គ្មានអន្ទាក់, ក្នុងភោជនីយដ្ឋាន គ្មានសាច់សត្វព្រៃ៕
ដោយ៖សហការី