ភ្នំពេញ ៖ ឃើញកូនខ្មែរ កាត់អាល្លឺម៉ង់ ស្រស់ស្អាត ញញឹមរាក់ទាក់ ទាំងសិស្សានុសិស្ស ក្នុងសាលា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ដែលបានឃើញ ចាប់អារម្មណ៍ពីពួកគាត់ ជាមួយក្តី ស្រឡាញ់ តែងចាត់ទុកថា កម្ពុជា មានសន្តិភាព ទើបបរទេស ត្រូវអោយកូនរបស់គេ រៀនក្នុងទឹកដីយើង ។
សូមបញ្ជាក់ថា : កុមារីបងប្អូនបង្កើតទាំង២នាក់នេះ ជាកូនកាត់អាល្លឺម៉ង់ (ម្តាយខ្មែរ និងឪពុកជាជនជាតិអាល្លឺម៉ង់) ! ពួកគាត់រៀននៅសាលាបឋមសិក្សាព្រះនរោត្តម ខណ្ឌដូនពេញ! ក្នុងរាជធានីភ្នំពេញ ។
បើតាមអ្នកធ្លាប់ដឹង ! បានបញ្ជាក់ថា : ស្រ្តីដែលធាក់កង់ឌុបពួកគាត់ទាំង២នាក់នេះ ជាម្តាយ ដែលតែងតែមកយកកូនស្រីរាល់ថ្ងៃ ខណ:ឪពុកជាប់ធ្វើការ! កូនទាំងពីរ តែងបង្ហាញនូវ ស្នាមញញឹម ជាមួយម្តាយ និងមិត្តភក្តិ អ្នកដទៃ គួរអោយស្រឡាញ់ ណាស់ ។
បើតាមការអោយដឹងខ្លះៗ ពីសិស្សនៅរៀនទីនោះ ពួកគាត់ទាំង២នាក់ ចេះនិយាយភាសាខ្មែរបានយ៉ាងល្អ តែសម្រាប់ភាសាអាល្លឺម៉ង់វិញ មិនសូវចេះប៉ុន្មានឡើយ ទាល់តែនៅជាប់ជាមួយឪពុក! ទើបគាត់អាចនិយាយបានខ្លះ សម្រាប់ការប្រឹងប្រែង តាមឪពុក ជួយជម្រុញ។
អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សុំទោសផងដែលយករូបគាត់មកសរសេរជាអត្ថបទបង្ហោះ តែឃើញចាប់អារម្មណ៍ និងគួរស្រឡាញ់ពួកគាត់ទាំង២នាក់ ហើយចង់បង្ហាញថានៅខ្មែរយើងកូនកាត់បរទេសមានច្រើនជាតិសាសន៍ រាប់ទាំងអាល្លឺម៉ង់នេះផងដែរ! តែងតែមករៀនតាមសាលារដ្ឋនិងឯកជន ។
ចំពោះកុមារីទាំងពីរនាក់បងប្អូន កូនកាត់អាឡឺម៉ង់ គេមិនទាន់បានដឹងថាពួកគាត់ឈ្មោះអ្វី ម្ដាយគាត់ដែលជាជនជាតិខ្មែរឈ្មោះអ្វី និងឪពុកជាជនជាតិអាឡឺម៉ង់ឈ្មោះអ្វី នៅឡើយទេ ។ នេះគ្រាន់តែជាការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ស្រឡាញ់ពេញចិត្ត ចំពោះបរទេស ដែលមានទំនុកចិត្តនៅលើប្រទេសកម្ពុជា ឱ្យកូនបានរៀនសូត្រ ៕
ដោយ ៖ សហការី