ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ 

   ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ថា : ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ 

     លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ 

 ១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 

៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C                              

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។     

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕      

ដោយ ៖ សិលា


ចែករំលែក៖