ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហោះផ្តល់ ព័ត៌មាន តាមប្រព័ន្ធ Telegram អំពី Tiktok ផ្លូវការ( សម្តេចតេជោនាយករដ្ឋមន្រ្តី) ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា : សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺសូម follow/ like Tiktok ផ្លូវការសម្តេចតេជោដែលបានបេីកជាផ្លូវការកាលពីថ្ងៃទី ២៨ខែមិថុនា ឆ្នាំ២០២៣ តាមលីងនិងបាកូដ(link/barcode) ខាងក្រោម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានបន្តថា : ក្រៅពីនោះបងប្អូនជនរួមជាតិក៏អាចភ្ជាប់បណ្តាញសង្គមផ្លូវការសម្តេចតេជោតាមរយៈ Telegram , Youtube , Instagram , Facebook និង Twitter បានផងដែរ។
Tiktok សូម Scan QR Code ឬចុចលីង https://www.tiktok.com/@hunsenofcambodia ៕
ដោយ ៖ សិលា