ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងអំឡុងពេល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថ្ងៃទី០១ កក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាពដូច ខាងក្រោម៖

    ១- គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួន ឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦៥០០នាក់ ដោយបែងចែកជា ០២ក្រុម តាមតម្រាយផ្លូវដូចខាងក្រោម៖- ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល – សម្តេចសង្ឃជួនណាត បន្ដទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ ស្តុបចំការមន បន្តត្រង់តាមមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្តុបចេនឡា បត់ស្តាំតាម មហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក រួចបត់ឆ្វេងចូល មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបដេអិន បត់ឆ្វេងចូលមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) រហូតដល់ស្តុបសន្ធរម៉ុក បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ស្តាំចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់ស្តុប ផ្លូវលេខ២៧១ រួចបត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្តុប ផ្សារដើមថ្កូវ បត់ឆ្វេងចូលរង្វង់មូលផ្សារដើមថ្កូវ ត្រង់ចូលផ្លូវលេខ៤៨៨ ឆ្ពោះទៅស្តុបបឹងត្របែក ឬ៦៩មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ៖ សំរិត


ចែករំលែក៖