ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី​ ជិត៧ពាន់នាក់​ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗ​ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់បន្តទៀត ដែលមកពីរោងចក្រ សហគ្រាស ចំនួន១០ ក្នុងខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣​នេះ។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ថ្លែង​អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងមានភក្តីភាព ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី។

សម្តេចតេជោ ថ្លែង​អំពាវនាវឱ្យរួមគ្នាខិតខំរក្សានូវសន្ដិភាព និងស្ថិរភាពនយោបាយ ដើម្បីបង្កើនការអភិវឌ្ឍ និងវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ រក្សាចាស់ បង្កើនថ្មីលើការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា។

សម្តេចតេជោ ថ្លែង​ប្រកាសឱ្យទូតកម្ពុជាទាំងអស់ ប្រចាំនៅតាមបណ្ដាប្រទេសផ្សេងៗ ត្រូវចេះធ្វើសេដ្ឋកិច្ច។ បើមិនចេះធ្វើ សេដ្ឋកិច្ច គឺមិនអនុញ្ញាតឱ្យធ្វើជាតំណាងរបស់កម្ពុជា ប្រចាំនៅតាមបណ្ដាប្រទេសទាំងឡើយ។

សម្តេចតេជោ ថ្លែង​បន្តអំពាវនាវឱ្យរួមគ្នាថែរក្សាសន្ដិភាពរបស់កម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ដោយមិនទុកឱ្យអានុភាពប្រទេសណាមួយមកមកបំផ្លាញសន្ដិភាពរបស់កម្ពុជានោះទេ។

សម្តេចតេជោ​ ថ្លែង​ថា «បើការពារសន្ដិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ ប៉ុន្ដែគួរនិយាយពីការត្រៀមរបួស ត្រៀមស្លាប់ និងត្រៀមភ្លើងឆេះផ្ទះទៅវិញ»។

សម្តេចតេជោ ថ្លែង​ថា យោងតាមលទ្ធផលស្ទង់មតិគ្រប់ការបោះឆ្នោតទាំងអស់ មានស្ត្រីច្រើនជាងបុរស បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រធានគណបក្ស។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសលើការអភិវឌ្ឍ និងការថែរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយ ខណៈសម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់ វិភាគលើការងារសំខាន់របស់កម្ពុជា និងស្វែងរកបញ្ហាមកធ្វើការដោះស្រាយផងដែរ។

សម្តេចតេជោ ថ្លែងថា បញ្ហាបាតុកម្មទាមទារប្រាក់ខែ មិនមែនជារឿងព្រួយបារម្ភចំពោះកម្មករនិយោជិតទៀតនោះទេ ប៉ុន្ដែអ្វីដែលត្រូវគិតគូគឺរដ្ឋបាលក្នុងរោងចក្រ និងអាជ្ញាធរត្រូវគោរពសិទ្ធិកម្មករ។«បើសិនមានបញ្ហាអ្វីកើតឡើងផ្នែករដ្ឋបាល និងអាជ្ញាធរត្រូវរួមគ្នាដោះស្រាយឱ្យបានឆាប់កុំទៅពឹងពាក់សហជីពឱ្យសោះ»។

សម្តេចតេជោ ថ្លែង​ថា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងចាត់តាំងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដ៏ធំនៅទីក្រុងភ្នំពេញ ក្រៅពីនេះក៏នឹងរៀបចំព្រះរាជពិធីបុណ្យឯករាជ្យជាតិដ៏ធំផងដែរ។

សម្តេចតេជោ ថ្លែងណរគុណដល់ម្ចាស់រោងចក្រដែលផ្ដល់ការងារដល់កម្មករកម្មការិនី មានពិការភាពចូលធ្វើការហើយផ្ដល់ការអនុគ្រោះឱ្យចេញពីធ្វើការមុនម៉ោងដូចស្រ្ដីមានផ្ទៃពោះថែមទៀត។ ខណៈរាជដ្ឋាភិបាលបានលើកទឹកចិត្តដល់រោងចក្រសហគ្រាស និងក្រុមហ៊ុនផ្ដល់ការងារដល់ជនមានពិការភាពចំនួន ២ ភាគរយនៃចំនួនកម្មករនិយោជិតសរុបទាំអស់។

សម្តេចតេជោ ថ្លែង​ថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យរួចហើយ ចំពោះការដំឡើងការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្ដីមានផ្ទៃពោះ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតជូនស្រ្ដីមានផ្ទៃពោះ និងកូនមានអាយុ ២ ឆ្នាំ ដែលនេះជាគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋជាស្រ្ដី។

សម្តេចតេជោ ថ្លែង​បញ្ជាក់​ថា​៖«ខ្ញុំសូមបញ្ជាក់ខ្ញុំមិនឱ្យប្រទេសកម្ពុជាខូចខាតដោយសារកូនខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងឱ្យកូនខ្ញុំធ្វើការអភិវឌ្ឍន៍កម្ពុជាលើសខ្ញុំ»។

សម្តេចតេជោ ថ្លែង​ថា បើមាននរណាបង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះសម្ដេច គឺជាគណនីក្លែងក្លាយទាំងអស់ ខណៈសម្ដេចបានសម្រេចលុបចោលគណនីហ្វេសប៊ុក ឈប់ប្រើប្រាស់ជាផ្លូវការតាំងពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្តេចតេជោ បានប្រកាសជម្រើសយកអាខោនTiktok ណាដែលប្រើប្រាស់រូប និងឈ្មោះសម្តេច មានចំនួនអ្នកFollowsច្រើនជាងគេមកប្រើប្រាស់អាខោនTiktokផ្លូវការរបស់សម្តេចតែម្តង ខណៈដែលសម្តេចបានលុបអាខោន Facebookជាផ្លូវការ នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ថ្លែង​ប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោនfacebookផ្លូវការរបស់សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ដោយសម្តេចបានព្រមានកាត់ផ្តាច់ទំនាក់ទំនងបណ្តាញសង្គមនេះនៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំងនៅផ្គើនព្រហើន ។ទោះជាយ៉ាងណា សម្តេចមិន ចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ។

សម្តេចតេជោ ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នា download អាខោន tiktok និងបណ្តាញសង្គមផ្សេងៗទៀត ប្រសិនបើមានការគំរាមកំហែង ឬចេតនាណាមួយ ពាក់ព័ន្ធផលលំបាក នៃការប្រើប្រាស់បណ្តាញសង្គមFacebook ដែលជាបណ្តាញមានហានិភ័យខ្ពស់ និងពិបាកក្នុងការគ្រប់គ្រង ការពារ ថែរក្សា។

សម្តេចតេជោ ថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់ឱ្យមានការពិភាក្សាឬពិគ្រោះយោបល់ ជាមួយអង្គការ សង្គមស៊ីវិលឡើយសម្រាប់ការបង្កើតច្បាប់ឬវិសោធនកម្មច្បាប់នានានៅកម្ពុជា។

សម្ដេចតេជោ ថ្លែង​ថា មានបក្ស២ បូកជាមួយអង្គការមួយចំនួនបានចេញមកប្រតិ កម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិ គ្រោះយោបល់ជាមួយគណបក្ស និងសង្គមស៊ីវិល។

សម្តេចតេជោ​ ថ្លែង​ថា នេះមិនមែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែជាវិធានការច្បាប់ដើ ម្បី​ដំ​ណើ​រការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។​អញ្ចឹងលោកឯងមើលក្នុ​ងច្បាប់​នេះទៅ​លោក​ឯ​ង​ប្រ​ហែ​ល​ជា​ស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិនឱ្យអ្នកឯងឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះទេ តែ​ថែ​មទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង។

សម្តេចតេជោ​ ថ្លែងបន្ត​ថា លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់បង្កើតជាអ​ង្គការ​ដើម្បី​មក​ប្រ​តិ​ក​ម​ក​ម្ម​ជា​មួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណា​ងឱ្យ​មនុស្សប៉ុន្មាននា​ក់ដែ​ល​អ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ហើយ​សេច​ក្តីថ្លែ​ង​កា​រ​ណ៍​នោះ​ហើយមានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។

សម្តេចតេជោ​ ថ្លែង​បន្ថែម​ថា”អញ្ចឹងទេខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញមិន បាន​កំ​ណ​ត់​ឱ្យ​រា​ជ​រ​ដ្ឋា​ភិ​បាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេសូមកុំព្រហើន”៕

ដោយ​៖ ស​ តារា


ចែករំលែក៖