ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសបន្ដអាណត្តិទី២ សម្រាប់អភិបាលរងខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន១៧រូប ។ នេះបើយោងតាមប្រកាស ស្តីពី ការតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្រេច :
ប្រការ ១.តែងតាំងមន្ត្រីរាជការចំនួន ១៧រូប ជាអភិបាលរង នៃគណៈអភិបាលខណ្ឌ រាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោមៈ( មានឈ្មោះនៅក្នុងប្រកាស ស្តីពី ការតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ)។
ប្រការ ២.បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៣. អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ ១ ខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា