នៅថ្ងៃទី៣០ខែមិថុនានេះ អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានអាកាសទ្រង់ទ្រាយធំបំផុតនៅឧបទ្វីបកូរ៉េ ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់ទាហានអាកាសអាមេរិក B-52H។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា យោធាអាមេរិកក៏បានចល័តយន្តហោះចម្បាំង F-16 និង F-15 ឱ្យហោះជាមួយយន្តហោះ B-52 អំឡុងការធ្វើសមយុទ្ធយោធាខាងលើផងដែរ ដែលត្រូវបានចូលរួមដោយយន្តហោះចម្បាំង F-35 និង KF-16 របស់កូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយន្តហោះយោធានេះ ព្រមទាំងការមកដល់កូរ៉េខាងត្បូងនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស១គ្រឿងរបស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជិត៦ឆ្នាំ គឺជាតឹកតាងយ៉ាងច្បាស់បង្ហាញពីការបង្កើនវត្តមានសព្វាវុធយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយកូរ៉េខាងជើង ដូចទៅតាមការព្រមព្រៀងគ្នារវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៉ីនតោនកាលពីខែមេសាឆ្នាំនេះ។
ក្នុងឆ្នាំនេះ យោធាទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោនបានបន្តធ្វើសមយុទ្ធយោធាចម្រុះជាច្រើនប្រភេទ ចាប់តាំងតែពីខែមីនាមក ដែលរួមមានទាំងការធ្វើលំហាត់តាមផ្លូវអាកាសនិងផ្លូវទឹក ដែលមានការចូលរួមពីយន្តហោះផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B និង B-52។
កូរ៉េខាងជើងបានចេញមុខថ្កោលទោសសមយុទ្ធយោធារួមទាំងនេះថាជាការហាត់សមសម្រាប់ធ្វើសង្រ្គាមរបស់សម្ពន្ធមិត្តទាំងពីរ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN -VNA