ភ្នំពេញ ៖ ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយ សង្កាត់បឹងទំពុនទី១ លោក ស ថេត អញ្ជេីញដឹកនាំសមាជិក សមជិការ គណបក្សសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៥០០នាក់ ហែរឃោសនាក្នុងមូលដ្ឋាន ក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់១ ដោយមានការចូលរួមពីលោក សួស សារិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ រួមជាមួយលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិសន្សំកុសល១ ភូមិសន្សំកុសល២ ភូមិសន្សំកុសល៤ និងភូមិចំរេីនផល សមាជិក សមាជិកា ចំនួន ៥០០នាក់ ដោយប្រេីប្រាស់រថយន្ត១គ្រឿង ផាសអាប់ចំនួន៥គ្រឿង និងម៉ូតូចំនួន ២៥០គ្រឿង ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនលើសលប់ បានចូលរួមក្នុងយុទ្ធនាការហែរក្បួនឃោសនា ស្វែងរកសំឡេងឆ្នោត បើគិតក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕
ដោយ ៖ សិលា