ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយ និងកូនតូច ចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា ខណៈកុមារម្នាក់ ជិះកង់ហែបក្ស ក្លាយជាទីចាប់អារម្មណ៍បំផុត ចំពោះប្រជាប្រិយភាពគណបក្ស១នេះ

ចែករំលែក៖

ភ្នំពេញ ៖ ការចំណាយប្រាក់ទិញទឹកចិត្ត ខុសពីការស្រឡាញ់ ពេញចិត្ត ចេញពីបេះដូង ! គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងបេះដូង ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ  បន្ទាប់ពីបន្សល់ទុកនូវ ការដឹកនាំ ប្រកបដោយ ភាពត្រឹមត្រូវ នាំមកនូវ សន្តិភាព ការអភិវឌ្ឍន៍ រីកចម្រើន ។ 

សូមបញ្ជាក់ថា , បើមើលពីទិដ្ឋភាពជាក់ស្តែង ! ពិតជាគោរពកោតសរសើរបងស្រី ដោយសារក្ដីស្រឡាញ់ និងការគាំទ្រយ៉ាងស្មោះ ចំពោះគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន    ជយោ ! គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ម្ដាយ និងកូនតូច ចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា ជិះម៉ូតូ បង្ហាញពី ការស្រឡាញ់ គ្មានកែប្រែ មិនងាករេ។ 

ដោយឡែក នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក គេបង្ហោះបង្ហាញពីការគាំទ្រចេញពីបេះដូង! ស្រឡាញ់ក្មួយ ដែលគាត់ពេញចិត្ត គណបក្សប្រជាជនកម្ពុជា គាត់ជិះកង់ហែបក្ស ខណៈក្មួយជិតគ្រប់អាយុ មានសិទ្ធិបោះឆ្នោតហើយ !

គណបក្សប្រជាជនកម្ពុជា លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បន្ដផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យព្យាបាល ថែទាំ និងស្ដារនីតិសម្បទានៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយមិនបង់ថ្លៃជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធី មូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើន វិទ្យាល័យនៅតាមសុ្រក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។

សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។ 

ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖