ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ បុរសជាកម្មករសំណង់ម្នាក់ មានវ័យប្រហែល ៣០ឆ្នាំជាង បានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឱ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ មានករណីបុរសជាកម្មករសំណង់ម្នាក់ មានវ័យប្រហែល ៣០ឆ្នាំជាង បានធ្លាក់ពីលើជាន់ទី២៥ នៃអគារកំពុងសាងសង់មួយកន្លែង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ករណី នេះក៏បង្កការភ្ញាក់ផ្អើលវេលាម៉ោង ១២:១០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

បច្ចុប្បន្នបងប្អូនជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់មន្រ្តីជំនាញកោសល្យវិច័យ មកពិនិត្យសពជនរងគ្រោះ។

សមត្ថកិច្ច និងមន្ត្រីជំនាញ មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាម្ចាស់ការដ្ឋាន និងអ្នកម៉ៅការ ក៏ដូចជាករណីធ្លាក់នេះបណ្ដាលពីមូលហេតុអ្វីនៅឡើយទេ។ 

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងបន្តចុះផ្សាយនៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖