ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបវង់ល្បែងសុីសងប្រមូលបានសម្ភារនិងម៉ូតូ១២គ្រឿងអ្នកលេងរត់អស់

ចែករំលែក៖

ខេត្តក្រចេះ ៖ វង់ល្បែងស៊ីសងខុសច្បាប់ មាន(លេងបៀ និង ប៊ូល)ដុះស្លែមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួលចុះបង្រ្កាបបានតែវត្ថុតាង រីឯអ្នកលេងរត់គេចបាត់ស្រមោលអស់។

    ការចុះបង្ក្រាបនោះកម្លាំងជំនាញបានធ្វើឡើងនៅវេលាម៉ោង១៥៖៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នៅត្រង់ចំណុចភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ។

    ប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា វង់ល្បែងស៊ីសងខុសច្បាប់នោះមានលេងបៀនិងលេងប៊ូល តែពេលកម្លាំងយើងចុះទៅដល់ ក្រុមអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់អស់ភ្លាមៗដែរ គឺបានបន្សល់ទុកតែសម្ភារវត្ថុតាងនៅកន្លែងកើត ហេតុរួមមាន ៖

-បៀចំនួន០១ហ៊ូ

-កន្សែងសម្រាប់ក្រាលលេងបៀចំនួន០១

-ម៉ូតូចំនួន១២គ្រឿ។

    ក្រោយពីធ្វើការបង្ក្រាបបានសម្ភារវត្ថុតាងខាងលើ កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួលរង់ចាំចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖