ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជនជាតិថៃប្រុស ស្រីចំនួន០៧នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៦ ខែក្កដា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ក្រោយពីមានករណីផ្ទុះអាវុធមួយកន្លែងស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវជុំវិញករណីផ្ទុះអាវុធនេះ ។ ក្រោយពីចុះស្រាវជ្រាវកំណត់បានមុខសញ្ញា និងដោយមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រី ចំនួន០៧ នាក់មានឈ្មោះ ៖១/-គីតធីជុង ស៊ុមប៊ុត ភេទប្រុសអាយុ២៣ឆ្នាំ,២/-ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ,៣/-ស៊ីតណាវុធ ស៊ីនណាត្រា ថុលណាកុល ភេទប្រុស អាយុ២៧ឆ្នាំ,៤/-ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ,៥/-ភិរ៉ាផាត់ សៀកសាត ភេទបុរសអាយ២០ឆ្នាំ,៦/-ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ,៧/-ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបន្តថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាង មាន៖១/-ថ្នាំគ្រាប់ពណ៌ខ្មៅមានរូបចតុកោណកែង សង្ស័យជាសារធាតុញៀនញៀនចំនួន១៣គ្រាប់ទម្ងន់៥.៥៩ក្រាមថ្លឺងថ្នាំសុទ្ធ,២/-ថ្នាំគ្រាប់ពណ៌បៃតងមានរូបចតុកោណកែងសង្ស័យជាសារធាតុញៀនញៀនចំនួន០៨គ្រាប់ទម្ងន់៣.៤៤ក្រាមថ្លឺងថ្នាំសុទ្ធ,៣/-ថ្នាំគ្រាប់ពណ៌ស្វាយមានអក្ស(RR)សង្ស័យជាសារធាតុញៀនញៀនចំនួន២០គ្រាប់ទម្ងន់៦.២ក្រាមថ្លឺងថ្នាំសុទ្ធ,៤/-ថ្នាំគ្រាប់ពណ៌ទឹកដោះគោ មានអក្សរ( DIOR) សង្ស័យជាសារធាតុញៀនញៀនចំនួន៤៩គ្រាប់ទម្ងន់១៦.១៧ក្រាមថ្លឺងថ្នាំសុទ្ធ,៥/- ថ្នាំគ្រាប់ពណ៌បៃតង មានអក្សរ(FRIMIN5) ជាសារធាតុញៀនញៀនចំនួន ០៥បន្ទះ ,៦/-ថ្នាំគ្រាប់ពណ៌ក្រហមមានអ្សរ(FRIMIN5) សង្ស័យជាសារធាតុញៀនញៀនចំនួន១៥បន្ទះ,៧/-សង្ស័យជាសារធាតុញៀនញៀនចំនួន០៣ថង់ទម្ងន់៣.៨២ក្រាមថ្លឹងទាំងសំបក,៨/-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង,៩/-ម្សៅហ្មត់សថ្លា សង្ស័យជាសារធាតុញៀនញៀនចំនួន២៥កូនថង់ ទម្ងន់១២៣.៣១ក្រាមថ្លឺងថ្នាំសុទ្ធ,១០/-ថ្នាំគ្រាប់ពណ៌ការ៉ុត មានអគ្សរ WY ចំនួន២៥ថង់ ស្មើ ៤៤០គ្រាប់ ទម្ងន់៣៩.៦០ក្រាមថ្លឺងថ្នាំសុទ្ធ,១១/-ថ្នាំគ្រាប់ពណ៌ក្រហម មានអគ្សរ WY ចំនួន០៥ថង់ ស្មើ ៥០គ្រាប់៤.៥០ក្រាមថ្លឺងថ្នាំសុទ្ធ,១២/-កាំភ្លើងខ្លី០២ដើម បង់០២ គ្រាប់២២គ្រាប់,១៣/-សៀវភៅប៉ាស្ព័រចំនួន០៤ក្បាល,១៤/-អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន០៣សន្លឹក,១៥/-ដបទឹកថ្នាំមានអក្សរ(ALLERGIN) ចំនួន៥២ដប,១៦/-ទូរស័ព្ទដៃ០១គ្រឿង ៕
ដោយ ៖ វណ្ណា