ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាថ្ងៃទីប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្ធាធិការជាតិ រៀបចំការបោះឆ្នោត ស្តីពី ស្ថានភាពទូទៅថ្ងៃទីប្រាំពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។ 

(គជប) បានបញ្ជាក់ថា : ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាថ្ងៃទីប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនា បោះឆ្នោត គឺគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ឌល ខេត្តកំពង់ស្ពឺ រីឯគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌល ខេត្តបាត់ដំបង។

ចំណែកគណបក្សនយោបាយផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា និងគណបក្សកសិករ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដូចជា ការជួបប្រជុំសមាជិក និង អ្នកគាំទ្រគណបក្ស ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែក ខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ នៅតាមមណ្ឌលបោះឆ្នោត ដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីប្រាំពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០៣ មានរយៈរបស់ មន ឬ ចាប់ពីថ្ងៃ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖