ភ្នំពេញ ៖ យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ នៅកម្ពុជាដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨នេះ ប្រជាពលរដ្ឋចាប់អារម្មណ៍បំផុត ! នូវ គោលនយោបាយទាំង៨ ចំណុច របស់គណប្រជាជនកម្ពុជា ។
ទី១- គណបក្សប្រជាជនកម្ពុជា ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមដើម្បីធានា ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។
ទី២-គណបក្សបជាជនកម្ពុជា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពងាយស្រួលនិងជឿទុកចិត្ត បន្តអនុវត្ត ការមិនយកកម្រៃលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
ទី៣-គណបក្សប្រជាជនកម្ពុជា បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករ ក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, បែងចែកដីនិងផ្ដល់កម្មសិទ្ធដី ជូនពលរដ្ឋក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌដីសម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការកាប់ទន្រ្ទាន កាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់និងបន្តធ្វើប្រទានកម្មដីជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីតាមគោលការណ៍ដែលរដ្ឋបានកំណត់។
ទី៤-គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ជ្រោង កញ្ជើ ល្អី នៅតាមទីផ្សារនានាទូរទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរនិងមានសិទ្ធផ្ទេរសិទ្ធទាំងនេះឲ្យកូនចៅ ឬអ្នកដទៃបាន, កាត់បន្ថយចំណាយសម្រាប់ ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការសិក្សាស្ថិរភាព ថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ ។
ទី៥-គណបក្សប្រជាជនកម្ពុជា លើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ឲ្យមានផ្លូវគមនាគមន៍ឲ្យកាន់តែល្អ តាមរយៈការជួសជុល ថែទាំផ្លូវជាប្រចាំការស្ថាបនាផ្លូវថ្មីៗថែមទៀតនិងការលើកកម្ពស់គុណភាពផ្លូវពីផ្លូវដីទៅជា ក្រាលកៅស៊ូ ឬបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រ កាន់តែប្រសើរឡើងនិងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។
ទី៦-គណបក្សប្រជាជនកម្ពុជា បន្តដំឡើងប្រាក់បៀវត្យជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថបយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត,លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំង ក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្តី្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ននៃគ្រួសារក្រីក្រ។
ទី៧-គណបក្សប្រជាជនកម្ពុជា លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាពប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បន្ដផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យព្យាបាល ថែទាំ និងស្ដារនីតិសម្បទានៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយមិនបង់ថ្លៃជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធី មូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើន វិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។
ទី៨ – គណបក្សប្រជាជនកម្ពុជា ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវសន៍ តាមច្បាប់ជាធរមាន លើកកម្ពស់ការងារបង្ការ ទប់ស្កាត់ និងបង្កប ការលួចជ្រៀតចូល ការស្នាក់នៅ និងការធ្វើសកម្មភាពខុសច្បាប់ របស់ជនបរទេសដលបានចូលមកកម្ពុជា ។
ដើម្បីអនាគតកម្ពុជា ដើម្បីប្រជាជនកម្ពុជា ដើម្បីសន្តិភាព! 💙 គណបក្សប្រជាជនកម្ពុជា គឺនៅលេខរៀងទី ១៨។ ទាំងអស់គ្នា ចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ២០២៣! CPP ដើម្បីប្រជាជនកម្ពុជា អរគុណ សន្តិភា៕
ដោយ ៖ ប្រជាពលរដ្ឋ