ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសមានសតិមិនគ្រប់​ដុតផ្ទះខ្លួនឯង​ ឆេះសល់តែគ្រឿងដែកនិងស័ង្គសី

ចែករំលែក៖

ភ្នំពេញ​ ៖​ ព្រោះតែកូនប្រុសមានសតិមិនប្រក្រតី​ និងមិនមានការប្រុងប្រយ័ត្ន​ចំពោះកូន​ ទេីបបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់សល់តែគ្រោងឆ្អឹង​ ។

ករណីអគ្គិភ័យនេះបានកេីតឡេីងនៅវេលាម៉ោង១២​និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

​    អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា​ ម្ទាស់ផ្ទះមានឈ្មោះ សូ ម៉ៅ ភេទស្រី អាយុ៥៦ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅនៅទីតាំងកើតហេតុខាងលើ ដោយខូចខាតផ្ទះអស់មួយខ្នងទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់អំពីសសរបេតុង ឈើលើ ប្រក់ស័ង្គសី (ខូចខាតទាំងស្រុង) ។

​   អាជ្ញាធរបានបញ្ចាក់ថា​ មូលហេតុនៃការឆាបឆេះនេះគឺមកពីកូនមានសតិមិនគ្រប់ដុតផ្ទះខ្លួនឯង​ និងបានឃាត់ខ្លួនសួរនាំនៅប៉ុសិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស​ ខណៈដែលម្ចាស់ផ្ទះមានអារម្មណ៍រន្ធត់ពេកក៏ដួលសន្លប់ ពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកកំពឹស​ ។ 

​    សមត្ថកិច្ចបានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​បង្ការ​ និងសង្គ្រោះអគ្គិភ័យនេះ​បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ០៤គ្រឿង​ ដោយពន្លត់ចប់នៅម៉ោង ០១:១៥នាទី នាថ្ងៃខែឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖