ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ ទាំង២ក្រុង និង៦ស្រុក បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សកម្មភាពយុវជនគណបក្សខេត្តស្វាយរៀង នៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ រួមមានដូចខាងក្រោម:

១.ស្រុករំដួល   

   -លោក តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្តុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិថ្មី  ឃុំថ្នាធ្នង់ និងបង្រៀនគូសសន្លឹកឆ្នោត ដោយគូសធីក(√) នៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

    -លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារយុវជនគណបក្សស្រុកទាំងអស់  បានចុះមូលដ្ឋានឃុំដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន – អនុប្រធាន គណៈ កម្មាធិការគណបក្សឃុំ សកម្មជនយុវជនគណបក្សឃុំទាំង១០ នៃស្រុករំដួល បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងនានាក្នុងឃុំទាំង១០ និងបង្រៀនគូសសន្លឹកឆ្នោត ដោយគូសធីចនៅលើលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចូលរួម៦៧១នាក់ ស្រី៣៥៤នាក់។

២.ស្រុករមាសហែក

    -ចាក់មេក្រូផ្សព្វផ្សាយពីគោលនយោ បាយគណបក្សប្រជាជនកម្ពុជា  ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣ ដឹកនាំដោយលោក ស្វាយ សុភាព អនុប្រធាន យុវជនគណបក្សស្រុករមាសហែក និងក្រុមការងារចុះ ចំនួន៥ ភូមិ បានបង្រៀនគូសសន្លឹកឆ្នោត បានចំនួន ៣៦៥ នាក់ និងបានចែកខិតប័ណ្ណ ចំនួន ៥៦៣ នាក់។

៣.ស្រុកស្វាយជ្រំ

    -ក្រុមការងារយុវជនស្រុកស្វាយជ្រំ ចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣  របស់ស្រុក  បានចំនួន ០១ ឃុំវជនស្រុកចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ០២នាក់ស្រី០នាក់។ចាក់សារ១ចប់និងបង្រៀនគូសសន្លឹកឆ្នោតនៅចំណុចទីប្រជុំជនមានចំនួន៣៥០នាក់ស្រី២៥០នាក់។ បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ៣៥០០នាក់ ។ ឃុំទាំង១៦ក្នុងស្រុកស្វាយជ្រំ ក្រុមការងារថ្នាក់កណ្ដាលក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក និងយុវជនបានសហការជាមួយគណបក្សឃុំបានបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ១៦កន្លែង ស្មើនិង១៦ឃុំ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ១៦ទីតាំង ក្នុងនោះបានបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងផ្ទះ និង ជួបសំណេះសំណាលបង្រៀនការគូសសន្លឹកឆ្នោតដល់សមាជិកបក្ស សរុបវត្តមានចូលរួម៣២៥៥នាក់ ស្រី ១៩៨៧នាក់។

៤.ក្រុងបាវិត

   -ក្រុមការងារយុវជនគណបក្សក្រុង សហការក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត និងសមាជិកគណអចិន្រ្តៃយ៍គណបក្សសង្កាត់ និងប្រធានសាខាបក្សភូមិ បានចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោត បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានិងជម្រុញប្រជាពលរដ្ផអោយទៅបោះឆ្នោតជូនគណបក្ស និងចាក់មេក្រូឃោសនាផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស ចល័តតាមបណ្តាភូមិបានចំនួន៥សង្កាត់ សរុបបានចំនួន១១៩៨ គ្រួសារ  បង្រៀនគូសសន្លឹកឆ្នោតបានចំនួន១៩៤៩ នាក់ សន្លឹកឆ្នោតបានការចំនួន១៩៤៧សន្លឹក ខូច០២សន្លឹក (កូសត្រួតច្រើនដង) ។

៥.ស្រុកចន្ទ្រា

   -ក្រុមការងារយុវជនគណបក្សស្រុកចន្រ្ទា  ចុះចាក់មេក្រូផ្សព្វផ្សាយពីគោល នយោ បាយគណបក្សប្រជាជនកម្ពុជា   ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២៣  របស់ស្រុកក្រោមការជួយឧបត្ថម្ភសម្ភារ: និងថវិកាពីលោក ហួត  ឃាងវេង សមាជិកគណ:កម្មាធិការកណ្តាល  អនុប្រធានក្រុមការងារចុះជួយយុវជនខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយយុវជនស្រុកចន្រ្ទា បានចំនួន ០១ឃុំ ក្នុងនោះក្រុមការងារយុវជនគណបក្សចុះចាក់មេក្រូចល័តផ្សព្វផ្សាយ  ចែកខិតប័ណ្ណ និងបង្រៀនគូសសន្លឹកឆ្នោតមានចំនួន  ០៨នាក់ស្រី០២នាក់។ក្នុងនោះ មានតុកតុក០១គ្រឿង  ម៉ូតូ០៣គ្រឿង និងមេក្រូ០១គ្រឿង វត្តមានប្រជាចំនួន១០៥គ្រួសារស្មើនិង៣២០នាក់ស្រី២១៥នាក់។បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋចំនួន ២,១៩៧នាក់។ 

៦.ស្រុកកំពង់រោទិ៍

ក្រុមការងារយុវជនចុះជួយស្រុកកំពង់រោទិ៍ សហការជាមួយគណបក្សស្រុក ក្រុមការងារយុវជនគណបក្ស បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០០១/២៣ សណ.គខ ដល់ក្រុមចលនាយុវជនតាមការិយាល័យបោះឆ្នោត ក្នុងស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនចុះជួយស្រុកកំពង់រោទិ៍ លោក សុច ពិសី ប្រធានគណបក្សស្រុក។ សមាសភាពចូលរួម លោក លោកស្រី ក្រុមការងារចុះជួយស្រុក ក្រុមការងារយុវជនគណបក្សស្រុក ក្រុមចលនាយុវជនតាមការិយាល័យបោះឆ្នោតសរុប ២៣៥នាក់ ស្រី៩៤នាក់ នៅសាលប្រជុំគណបក្សស្រុកកំពង់រោទិ៍។

-ក្រុមការងារយុវជនបានចុះឃោសនាដោយមានការប្រមូលផ្តុំ ចំនួន១១ឃុំ ២១ភូមិ ដោយអ្នកចូលរួមសរុប ១,១៣៦នាក់ ស្រី ៦៧៥នាក់។ចុះតាមខ្នងផ្ទះ ២១០ខ្នងផ្ទះ បានជួបសមាជិកចំនួន ៣៨៣នាក់ ស្រី ២១៨នាក់។

៧.ក្រុងស្វាយរៀង

    -ក្រុមការងារយុវជនក្រុងស្វាយរៀង ចុះធ្វេីសកម្មភាពតាមខ្នងផ្ទះ​ និងចុះចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ឆ្នាំ២០២៣ 

    -ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុង-សង្កាត់និងភូមិ បានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ៩ កន្លែង នៅតាមស្នាក់ការគណបក្សក្រុង-សង្កាត់ និងភូមិ និងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្ស បាន ៨ ទីតាំង មានអ្នកចូលរួម ៩៨ នាក់ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះបានចំនួន ៩៩១  ខ្នងផ្ទះ មានអ្នកចូលរួមចំនួន ១,៨១៩ នាក់។

    -សកម្មភាព​ចុះឃោសនាដោយចុះចាក់មេក្រូ៖យុវជនចុះចាក់ផ្សាយមេក្រូមានចំនួន ៖ ៦នាក់​ មានតុតុ​ ០១គ្រឿង​ ម៉ូតូ​ ០២គ្រឿង​។ បានចាក់ផ្សព្វផ្សាយលឺដល់ប្រជាពលរដ្ឋ​ អាជីវករ​ និងកម្មករ​ កម្មការិនីចំនួន ៤២០នាក់។ បានចែកខិតប័ណ្ណគោលនយោបាយគណបក្ស​ បានចំនួន​ ១៦៤ សន្លឹក​  និងបិទស្ទីកឃ័គណបក្សចំនួន​ ១៦៤ សន្លឹក​។ 

៨.ស្រុកស្វាយទាប

   -ឯកឧត្តម ទុំ សារាវុធ ប្រធានក្រុមការងារចុះជួយយុវជនស្រុក រួមនឹងក្រុមការងារ បានសហការជាមួយ គណបក្សឃុំបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយរបស់គណបក្ស ចុះបង្រៀនគូសសន្លឹកឆ្នោតតាមខ្នងគ្រួសារនៅឃុំពពែតបានចំនួន ៤៨គ្រួសារបានបង្រៀនគូលសន្លឹកឆ្នោតចំនួន១៧០ នាក់ស្រី ១២១ នាក់

    -ក្រុមការងារយុវជនគណបក្សស្រុក បានសហការជាមួយ គណបក្សឃុំបានចាក់មីក្រូផ្សព្វផ្សាយចម្រៀង និងគោលនយោបាយសរុបរួម១២កន្លែង នៅតាមស្នាក់ការគណបក្សស្រុក ឃុំ និងភូមិ ព្រមទាំងបានប្រជុំក្រុមឃោសនិក សកម្មជន និងសមាជិកគណបក្សបាន ៣៧ ទីតាំង មានអ្នកចូលរួម ២៥៩នាក់ស្រី៤៧នាក់ និងបានចុះជួបសំណេះសំណាលតាមខ្នងផ្ទះបានចំនួន ១៨៨៧ ខ្នងផ្ទះ មានអ្នកចូលរួមចំនួន ៧៣៤៨នាក់ ស្រី ៤២៧៦នាក់ 

សន្លឹកឆ្នោតមិនបានការ២សន្លឹក មូលហេតុចាស់ជរាបានណែនាំបន្ថែមរួចរាល់ហើយ 

ដោយ ៖ សិលា


ចែករំលែក៖