ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក Ford Ranger បុកគាបជាប់បង្គោលភ្លើងនៅផ្លូវជាតិលេខ១​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger ក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងស្តុបបណ្ដាលឱ្យរថយន្តគាបជាប់ទៅមុខលែង​រួច  ។ 

​    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ត្រង់ចំណុចទល់មុខបុរីប៉េងហួត​ ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ រថយន្តម៉ាកFord Ranger​ ពណ៌ស​ មួយគ្រឿងពាក់ផ្លាកលេខកម្ពុជា SMK.8998​ ខាងលេី​ បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែរេចង្កូតចូលទៅខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងស្តុបយ៉ាងពេញទំហឹងបណ្ដាលឱ្យគាបជាប់ទៅមុខលែងរួច​ និងរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖