ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា ! មានការអភិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល៖

– ប្រវែងស្ពានសរុប៖ ៤១៥ម៉ែត្រ 

– ទទឹងស្ពាន៖ ១៣,៥ម៉ែត្រ

– ចំណុចចាប់ផ្ដើម៖ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ

– ចំណុចបញ្ចប់៖ ត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០

– បើកការដ្ឋានសាងសង់៖ មីនា/២០១៤

– បញ្ចប់ការសាងសង់៖ ចុងឆ្នាំ២០១៦

– រយៈពេលសាងសង់៖ ៣៦ខែ

– ប្រភេទស្ពាន៖ ជាប្រភេទស្ពានបេតុងសរសៃដែក

– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណជា២២,១៩ លានដុល្លារអាមេរិក

– សាងសង់ដោយ៖ សាងសង់ឡើងដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិន

សមិទ្ធផលស្ពាននេះ  បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ រួមទាំងយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួល ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និង ត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស៕

ដោយ ៖ សហការី


ចែករំលែក៖