ព័ត៌មានទាន់ហេតុការណ៍៖

Donny van de Beek ស្វែងរកជម្រើសក្នុងការចាកចេញពី Manchester United

ចែករំលែក៖

អ្នកតំណាងរបស់កីឡាករ Donny van de Beek បានពិភាក្សាជាមួយក្លិបអឺរ៉ុបមួយចំនួនទាក់ទងនឹងការចាកចេញនៅរដូវក្តៅដ៏មានសក្តានុពលរបស់កីឡាករហូឡង់ពី Manchester United។ Van de Beek បានចូលរួមជាមួយ United ក្នុងខែកញ្ញា ឆ្នាំ២០២០ ពី Ajax ប៉ុន្តែមិនអាចបង្កើតកន្លែងឈរជើងក្នុងជម្រើសដំបូងរបស់ក្លិបក្រោមអ្នកចាត់ការមួយចំនួនបានទេ។ Van de Beek បាននៅពីក្រោយ Bruno Fernandes ក្នុងជួរខ្សែបម្រើកណ្តាល ហើយបានជួបបញ្ហារបួសជាច្រើនកំឡុងពេលលេងនៅប្រទេសអង់គ្លេស។

ក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅរបស់ United បច្ចុប្បន្ន និងជាអតីតអ្នកចាត់ការទូទៅរបស់ Van de Beek នៅ Ajax តម្លៃខ្លួនរបស់កីឡាកររូបនេះមិនផ្លាស់ប្តូរទេ។ Van de Beek បានរងរបួសក្នុងខែមករាដែលធ្វើឱ្យគាត់អវត្តមានសម្រាប់ពាក់កណ្តាលទី២នៃរដូវកាលមុន ហើយខណៈដែលគាត់បានចូលរួមការហ្វឹកហាត់មុនបើករដូវកាលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ United ក៏បានចុះហត្ថលេខាលើ Mason Mount ពី Chelsea ផងដែរ ដោយកាត់បន្ថយឱកាសនៃការលេងរបស់ Van de Beek កាន់តែទាបក្នុងរដូវកាលថ្មីខាងមុខនេះ។

ខណៈពេលដែលលោក Ten Hag មានទំនាក់ទំនងល្អជាមួយកីឡាករ ត្រូវបានគេយល់ថា គាត់និងអ្នកធ្វើការសម្រេចចិត្តនៅ United មានភ្លើងខៀវក្នុងការចាកចេញពីក្លិប ហើយកីឡាករកំពុងស្វែងរកការប្រកួតប្រជែងថ្មី។

Van de Beek មានក្លិបមួយចំនួននៅ Serie A ចាប់អារម្មណ៍លើសេវាកម្មរបស់គាត់ ដោយ Inter Milan, Roma និង AC Milan សុទ្ធតែធ្វើការសាកសួរផ្ទាល់របស់ពួកគេ ទោះបីជាគេយល់ថា គាត់មិនមែនជាគោលដៅជម្រើសដំបូងសម្រាប់ក្រុមទាំង៣ក៏ដោយ។ នៅ Premier League ក្លិប Wolves, Nottingham Forest និង Crystal Palace សុទ្ធតែកំពុងតាមដានស្ថានភាពរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះផងដែរ។

ម្ចាស់ជើងឯក Europa League ក្លិបប Sevilla និង Nice របស់លោក Sir Jim Ratcliffe មានចំណាប់អារម្មណ៍ដូចគ្នាទៅនឹងក្លិប Celtic ដែរ។ ការវិលត្រឡប់ទៅកាន់ Ajax មិនត្រូវបានច្រានចោលទេ ហើយម្ចាស់ជើងឯកហូឡង់ Feyenoord ក៏នឹងបើកចំហរផងដែរក្នុងការសម្របសម្រួលកីឡាករតាមលក្ខខណ្ឌត្រឹមត្រូវ។

Manchester United នឹងពេញចិត្តក្នុងការលក់ ខណៈដែលពួកគេព្យាយាមកែទម្រង់ក្រុមឲ្យប្រសើរឡើង។ ជាមួយគ្នានេះ Anthony Martial ប្រធាន​ក្រុម Harry Maguire, Fred, Dean Henderson, Eric Bailly និង Alex Telles សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល United ចង់​ចែកផ្លូវ​ជាមួយ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម។ ដើម្បីចង់បានថវិកាវិនិយោគឡើងវិញនៅក្នុងក្រុម ក្លិបកំពុងព្យាយាមធានាបាននូវខ្សែប្រយុទ្ធថ្មី២រូប និងខ្សែបម្រើម្នាក់ទៀត ខណៈដែលខ្សែការពារស្តាំ និងខ្សែការពារកណ្តាលស្ថិតនៅក្នុងបញ្ជីដើម្បីពង្រឹងក្រុមផងដែរ។

ក្លិបបិសាចក្រហមទំនងជានឹងតាមដានក្នុងការចុះហត្ថលេខាបន្ទាប់ពីទិញបាន Mount ជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃជាង៥០លានអឺរ៉ូដែលរំពឹងថា នឹងត្រូវបានបញ្ជាក់សម្រាប់អ្នកចាំទី Andre Onana របស់ Inter Milan បន្ទាប់ពីការចាកចេញរបស់ David de Gea លើការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីចុងសប្តាហ៍មុន ៕

ដោយ៖ ភារៈ(រូបភាព ៖ 90min.com)


ចែករំលែក៖