ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសូមបដិសេធ ចំពោះខ្លឹមសារ The Cambodia Daily Khmer

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសូមបដិសេធ ចំពោះខ្លឹមសារ The Cambodia Daily Khmer មានចំណងជើងថា ” គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថាជាអ្នកនៅពីក្រោយ នៃការចរាចរ គ្រឿងញៀន “ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសូមបដិសេធ ចំពោះខ្លឹមសារ The Cambodia Daily Khmer មានចំណងជើងថា “ គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថាជាអ្នកនៅពីក្រោយ នៃការចរាចរ គ្រឿងញៀន  ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ការលើកឡើងរបស់ The Cambodia Daily Khmer មានគោលបំណងបំភ្លៃព័ត៌មាន ដែលមានចរិត នយោបាយប្រឌិត មួលបង្កាច់អំពីស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសមក លើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។ កាសែតមួយនេះ បាន មួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮ អំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងការដឹកនាំប្រទេសជាតិ សម្ដេចតេជោ តែងតែ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការបន្តដាក់ចេញ និងអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្តីពីការពង្រឹងវិធានការត្រួតពិនិត្យគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់  គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំ ស្តីពីការពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ សំដៅបង្ការ និងបង្ក្រាបនូវរាល់បទល្មើសគ្រឿង ញៀនខុសច្បាប់ ការជួយជនរងគ្រោះដោយសារគ្រឿងញៀននិងសមាហរណកម្មពួកគាត់ចូលក្នុងសហគម វិញ។ ជាមួយនេះ សម្តេចតេជោ តែងតែបានគាំទ្រ និងអនុញ្ញាតឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមជាមួយដៃគូអនុវត្តច្បាប់គ្រឿងញៀនបរទេស ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ និង អន្តរជាតិក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌអន្តរជាតិឱ្យមានប្រសិទ្ធភាព ទទួលបានកិច្ចសហការ ការអបអរសាទរ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ការលើកឡើងរបស់ The Cambodia Daily Khmer គឺជាការមួលបង្កាច់ បង្អួចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ និងក្រុមគ្រួសារម្តងហើយម្តងទៀតក្នុងគោលបំណងបង្ហូចកិត្តិយស វិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំ ជាតិ និងប្រជាជនកម្ពុជា ជាក់ស្ដែងកាលពីពេលកន្លងមកនេះ ក៏បានចុះផ្សាយពីក្រុមគ្រួសាររបស់សម្ដេចថា បានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននៅប្រទេសអូស្ត្រាលី ប៉ុន្តែធាតុពិតគឺសមត្ថកិច្ចរបស់ប្រទេសអូស្ត្រាលីបាន បញ្ជាក់ថា មិនពាក់ព័ន្ធនឹងសាច់ញាតិរបស់សម្ដេចតេជោ គឺលោកឧកញ៉ា ហ៊ុន តូ ក្នុងគ្រឿងញៀន ដូចដែលបានចុះផ្សាយចោទប្រកាន់នោះឡើយ ពីព្រោះបើសិនវាជាការពិតដូចដែលបាន ចោទប្រកាន់នោះ ប្រាកដជាសមត្ថកិច្ចអូស្ត្រាលីបានចាត់វិធានការច្បាប់រួចបាត់ទៅហើយ។

ឧបាយកលខ្មៅកខ្វក់របស់ The Cambodia Daily Khmer នេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយ ជំនឿជឿជាក់ ការគោរពស្រឡាញ់ចំពោះ សម្តេចតេជោ និងគ្រួសាររបស់សម្ដេចពីសំណាក់ ប្រជាពលរដ្ឋ កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។ ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ បានបង្ហាញដល់មហាជនជាតិ អន្តរជាតិ អោយឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការ ញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាត ប៉ុណ្ណោះ ។ កាសែតមួយនេះ គួររៀនសូត្រឡើងវិញពី វិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ហើយត្រូវយកខួរ ក្បាលគិតពិចារណាបែបវិជ្ជមាន កុំធ្វើតាមបញ្ហាងងឹតងងល់របស់ចៅហ្វាយនាយអមិត្តដូចពេលនេះ ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមអំពាវនាវដល់សាធារណៈជន មេត្តាកុំជឿនូវការ ផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily Khmer ក្នុងគោលបំណងទុច្ចរិត បំបែកបំបាក់ ឯកភាពជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ដែលឧបាយកលទាំងអស់នេះតែងតែត្រូវបានលាត ត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក ៕

ដោយ ៖ សិលា


ចែករំលែក៖