ភ្នំពេញ ៖ ឈ្វេងយល់ពីសមិទ្ធផលផ្លូវក្រវាត់ក្រុងខ្សែទី៣ របស់រាជធានីភ្នំពេញ សម្រួលចរាចរណ៍ ធំទូលាយ អភិវឌ្ឍន៍ ជឿនលឿនបំផុត ។
– ប្រវែងផ្លូវសរុប៖ ៥២,៩៨ គ.ម និងផ្លូវខ្នែង ៥,៣៦គ.ម
– ចំណុចចាប់ផ្តើម៖ ផ.ជ ៤ ត្រង់ចំណុចគ.ម ១៤+១០៥ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
– ចំណុចបញ្ចប់៖ ផ.ជ ១ ត្រង់ចំណុចគ.ម ២៤+៨៤០ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)
– បើកការដ្ឋានសាងសង់៖១៤/មករា/២០១៩
– បញ្ចប់ការសាងសង់៖ ២០២៣
– សាងសង់ដោយ៖ ក្រុមហ៊ុន Shanghai Construction Group Co., Ltd.
– ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន។ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ៕
ដោយ ៖ សហការី