ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ានី បន្តចុះជួបប្រជាពលរដ្ឋប្រមាណជាង ៨០០ នាក់រស់នៅ ឃុំមនោរម្យ និងឃុំវាលពន់ ស្រុងថ្ពង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំមនោរម្យ និងឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺលោកហ៊ុន ម៉ានី បានសំដែងនូវមោទនភាពចំពោះអ្វីដែលប្រជាពលរដ្ឋនៅបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកក៏ដូចជាទៅថ្ងៃអនាគតពិសេសសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ពិសេសពលរដ្ឋវ័យ ចាស់បានប្រកាសបន្តគាំទ្រនិងជឿជាក់​លើគណបក្ស ប្រជាជនកម្ពុជា ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា​បាន​រំដោះជីវិតពលរដ្ឋចេញពីភ្លើងសង្គ្រាម ​និងផ្ដល់ភាពសុខសាន្តក្នុងការរស់នៅដូចបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់ពលរដ្ឋ ​នៅក្នុងឱកាសជួបសំណេះ សំណាលជាមួយលោកហ៊ុន ម៉ានី ក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋជាង៨០០នាក់រស់នៅឃុំមនោរម្យនិងឃុំ វាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ​បានជួបសំណេះ សំណាលជាមួយលោកហ៊ុន ម៉ានី ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋានជួយខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់ការលំបាក​ដូចជាសង្រ្គាម,ភាពអត់ឃ្លាន និង​ភាពភ័យខ្លាចក្នុងរបបប្រល័យពូជសាសន៍ ​ខ្មែរក្រហមបានបញ្ជាក់ថា ​គណបក្សបក្សប្រជាជនកម្ពុជា គឺជាបានរំដោះជីវិតប្រជាពលរដ្ឋចេញពីសេចក្ដីស្លាប់ ហើយបានដឹកនាំប្រទេសកម្ពុជា​ឱ្យរស់រានមាន​ជីវិតមកទល់បច្ចុប្បន្នដោយទទួលបាននូវភាពសុខសាន្តគ្រប់បែបយ៉ាង។

នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមទៅបោះឆ្នោតនៅថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខឱ្យបានគ្រប់ៗគ្នា។ លោកក៏បានក្រើនរម្លឹកដល់ពលរដ្ឋត្រូវត្រៀមអត្តសញ្ញាណបណ្ណ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើដល់ការ បោះឆ្នោតនាពេលខាងមុខឱ្យបានត្រឹមត្រូវ៕

ដោយ៖ សូរិយា


ចែករំលែក៖