ព័ត៌មានទាន់ហេតុការណ៍៖

លោក គី តិច បានដឹកនាំក្រុមកាងារចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីប្រគល់ខិត្តប័ណ្ណគណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋ ហើយបានបង្រៀននិងពន្យល់បន្ថែមដល់ប្រជាពលរដ្ឋ ឲ្យស្គាល់ច្បាស់អំពីលេខរៀងទី១៨របស់គណបក្ស

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមការងារ លោក គី តិច ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រួមមាន លោក គូន សារឿន ប្រធានក្រុមការងារចុះមូលដ្ឋានទទួលបន្ទុក ភូមិថ្នល់ទក្សិណ បានដឹកនាំក្រុមកាងារចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីប្រគល់ខិតប័ណ្ណគណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋ ហើយបានបង្រៀននិងពន្យល់បន្ថែមដល់ប្រជាពលរដ្ឋ ឲ្យស្គាល់ច្បាស់អំពីលេខរៀងទី១៨របស់គណបក្ស ព្រមទាំងរបៀបគូសក្នុងប្រអប់សន្លឹកឆ្នោត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ 

ក្រុមការងារក៏បានពន្យល់អំពីគោលនយោបាយរបស់គណបក្ស និង ណែនាំឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានៅតាមការិយាល័យដែលបានកំណត់ក្នុងមូលដ្ឋាននៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ កុំបីខាន ។ 

សូមបញ្ជាក់ថា : បន្ថែមពីការពន្យល់ខាងលើ ក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់របស់ លោក គី តិច បានពន្យល់អំពីនយោបាយទុច្ចរិតពួកប្រឆាំងទាំងក្នុង និង ក្រៅស្រុក អំពីការគូសបំផ្លាញសន្លឹកឆ្នោត ដោយកុំអោយធ្វើតាមពួក អគតិទាំងអស់នេះ ដែលនឹងនាំឲ្យយើងស្តាយក្រោយ និងបណ្តាលឲ្យយើងបាត់បង់សិទ្ធិរបស់ជាពលរដ្ឋម្ចាស់ប្រទេស ម្ចាស់ឆ្នោត ក្នុងការជ្រើសរើស យកមេដឹកនាំល្អ ដូចសម្តេច តេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។  ដូចនេះយើងត្រូវតែទៅបោះឆ្នោត ហើយគូសក្នុងប្រអប់លេខ ១៨ គណបក្សទេវតាបាចផ្កា ៕

ដោយ ៖ សហការី


ចែករំលែក៖