ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីស្តាប់សម្លេង លោក ញៀន សារុំ ចៅសង្កាត់រងទី២ សង្កាត់អូរស្មាច់ ក្រុងសំរោង និងជាប្រធានប្រតិបត្តិ បក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ ទើបសម្តេចមានប្រសាសន៍ តាមប្រព័ន្ធ Telegram ផ្ទាល់ខ្លួន របស់សម្តេចថា : យោងតាមសារសម្លេងនេះភ្លើងទៀនពិត ជាយល់ខុសធ្ងន់ធ្ងរណាស់និងជារបៀបប្រឆាំងផ្កាប់មុខ។
សម្តេចតេជោ មានប្រសាសន៍ថា : យើងប្រាប់ទៅអស់លោកថាច្បាប់មិនតម្រូវឲ្យអស់លោកផ្តិតមេដៃទទួលស្គាល់នោះទេតែបើអស់លោកប្រឆាំងជាមួយច្បាប់គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល។
សម្តេចថ្លែងថា : បើអស់លោកមិនជឿសូមសាកល្បងមើល។
សម្តេចបន្តថា : យោងតាមសារសម្លេងនេះអស់លោកកំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋគឺជារឿងគ្រោះថ្នាក់សម្រាប់អស់លោកផងនិងគណបក្សភ្លើងទៀងផងប្រសិនវាជាគំនិតរបស់ថ្នាក់ដឹកនាំបក្ស។
សម្តេចបញ្ជាក់ថា : អស់លោកមិនបាច់សួរថាសម្លេងនេះខ្ញុំបានពីណានោះទេហើយខ្ញុំក៍មិនលួចស្តាប់អស់លោកដែរតែមេដឹកនាំរាប់សឹបនាក់ខំបញ្ជូនមកឲ្យខ្ញុំ ៕
ដោយ ៖ សុខ ខេមរា