ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ ពលរដ្ឋ១១នាក់ នៅឃុំ ប្រឡាយមាស ពុលអាហារក្រោយពីនាំគ្នាបរិភោគមីឆាលក់នៅតាមភូមិ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជា១១នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ: ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទាន មីឆាដែលលក់នៅតាមភូមិ  ។ ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើតាមការសន្និដ្ឋានបឋម របស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា ករណីពុលអាហារនេះ អាចបណ្តាល មកពីសរសៃមី ព្រោះថាបើសិនបើជាការពុលដោយមេរោគមានរយៈពេលយូរជាងនេះ ប៉ុន្តែនេះក្រោយពីបរិភោគតែជាងកន្លះម៉ោងតែប៉ុណ្ណោះបង្កឱ្យប្រជាពលរដ្ឋពុល ។

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តនឹងបន្តចុះផ្សាយនៅពេលក្រោយ

ដោយ ៖ ចន្ថា


ចែករំលែក៖