ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមដេញកាប់ប្លន់ម៉ូតូបុរសម្នាក់តែមិនបានសម្រេចនៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវបំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតដេញកាប់បណ្តាលឱ្យរងរបួសបំណងប្លន់តែមិនបានសម្រេចកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តភ្នៀតសិប្ពលី​ តាមបណ្តោយផ្លូវបេតុង​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ​ ពណ៌ក្រហម​ ពាក់ស្លាកលេខសៀមរាប​ 1J 7216 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតជិះមកពីក្រោយដេញកាប់បំណងប្លន់យកម៉ូតូតែមិនបានសម្រេចបណ្តាលឱ្យរងរបួសភ្លាមនោះជនរងគ្រោះស្រែកឆោឡោឡេីងទេីបជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានស្នោរដេីម្បីកំណត់មុខសញ្ញា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖