ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបុករថយន្តព្រូសពីក្រោយវិលមួយជុំខ្ទាតទៅចំណែកផ្លូវម្ខាងត្រូវរថយន្តដឹកដែកមួយគ្រឿងទៀតបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តព្រូសមួយគ្រឿងបេីកបន្ថយល្បឿនបំណងបត់ឆ្លងផ្លូវត្រូវរថយន្តឃ្លុបដឹកទំនិញបេីកលឿនមកពីក្រោយជ្រុលទៅបុកវិលមួយជុំខ្ទាតទៅចំណែកផ្លូវម្ខាងទៀត ភ្លាមនោះក៏មានរថយន្តដឹកដែកមកបុកបន្ថែមបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀល​ថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង៦០ម៉ែត្រ​ ភូមិទួលកី​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីហេតុគេបានឃេីញរថយន្តព្រូស​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BU -1038 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុង៦០ម៉ែត្រ​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីហេតុក៏បន្ថយល្បឿននិងស៊ីញ៉ូបំណងបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ប្រភេទឃ្លុប ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E-6456​ ធ្វេីដំណេីរ

មកពីក្រោយលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យវិលមួយជុំខ្ទាតទៅចំណែកផ្លូវម្ខាង ភ្លាមនោះក៏មានរថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ពឺ​3A-2092 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងលឿនជ្រុលទៅបុកបន្ថែមវិលមួយជុំទៀតរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណចកេីតហេតុធ្វេីការបាញ់ថ្នាំរួចយករថយន្តអែបខាងទុកឱ្យភាគីទាំងសងខាងសម្រួលគ្នា៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖