ខេត្តបាត់ដំបង៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៤នាក់ បន្ទាប់ពីឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្តែង។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មគោល បានឱ្យដឹងថា ករណីឃាត់ខ្លួនខាងលេីនេះបានធ្វេីឡេីងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចក្រុមទី៧ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្រ្តីដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៤នាក់ ទី១.ឈ្មោះ ហឿន ឡេះ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ,ទី២.ឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ,ទី៣.ឈ្មោះ ហឿត យីភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ,និងទី៤.ឈ្មោះ សាង ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកៀនកែ២ ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង។ វត្ថុតាងចាប់បានមាន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ ក្រោយកម្លាំងនគរបាលស្រុកថ្មគោល បានធ្វើការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងធ្វើកិច្ចសន្យារួចអោយអាណាព្យាបាលធានាយកទៅអប់រំបន្ដ៕
ដោយ៖ សហការី