ភ្នំពេញ ៖ ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៏ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។
១) រោគសញ្ញា
– ងងុយពេលថ្ងៃ
– ស្រម៉ុក គាំងដង្ហើម
– ហត់ស្ទះដង្ហើម ពេលដំណេកយប់
– នោមយប់ច្រើនដង
– បើកញើសយប់ ឬឈឺក្បាល
២) រោគវិនិច្ឆ័យ
– ភ្ជាប់ឧបករណ៏សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។
– មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៏ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។
៣) ការព្យាបាល:
– ហាត់ប្រាណ ហាត់កីឡា
– ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់
– ឧបករណ៏សម្រានយប់។
“ប្រសិនបើ លោកអ្នកមានអាការ: ដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះនិងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាល។”
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី