ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សុខណាង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត អមដោយ លោក ទូច គង្គា លោក ហែម រិទ្ធី  លោក សូ សុខប៊ុនថេត អនុប្រធានក្រុមការងារយុវជនថ្នាក់ខេត្ត លោក មុំ កេត ប្រធានផែនរដ្ឋបាល និងសហការី រួមជាមួយ លោក លឹម សៀមហេង ប្រធានក្រុមការងារយុវជនគណបក្សក្រុងបាវិត និងសកម្មជនយុវជនគណបក្សសង្កាត់-ក្រុង បានចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បី ១. បង្ហាញពីគោលនយោបាយគណបក្សក្នុងការកសាង អភិវឌ្ឍន៍មាតុភូមិ ឆ្នាំ (២០២៣-២០២៨) ២. បង្ហាញអំពីសមិទ្ធផលនានា ដែលគណបក្សដឹកនាំសម្រេចបាននាពេលកន្លងមក ៣. ការបង្រៀនគូសសន្លឹកឆ្នោត។ ជាលទ្ធផល ក្រុមការងារចុះបាន ២៣០គ្រួសារ៕

ដោយ ៖ សហការី


ចែករំលែក៖