ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបន្តចុះជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន២ឃុំ បន្ថែមទៀតរួមមាន ឃុំត្រពាំងជោ និងឃុំហោងសំណំ ស្រុកឱរ៉ាល់ ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា។
មានប្រសាសន៍នាឱកាសនោះលោក ហ៊ុន ម៉ានី ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងជោ និងឃុំហោងសំណំ ស្រុកឱរ៉ាល់ដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹង ប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា ថវិកា និងអនុវត្តកម្មវិធីគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ជាមួយគ្នានេះលោកបានថ្លែងអំណរ គុណចំពោះប្រជាពលរដ្ឋនៅឃុំនេះ ក៏ ដូចជាក្រុមគ្រួសារគណបក្សប្រជាជន ទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន ដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។
នាឱកាសនោះដែរ ប្រជាពលរដ្ឋស្រុកឱរ៉ាល់ បានសម្តែងនូវសេចក្តីសប្បាយ រីករាយដែលតំបន់ខ្លួនមានការអភិវឌ្ឍជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ នេះសបញ្ជាក់ថា តាមរយៈការដឹកនាំរបស់គណបក្ស ប្រជាជន បានផ្តល់ឱកាសឱ្យអ្នកខេត្តកំពង់ស្ពឺ ជាពិសេសអ្នកស្រុកឱរ៉ាល់ផ្ទាល់ បានទទួលនូវឱកាសការងារជាបន្តបន្ទាប់ និងទទួលបានប្រាក់ចំណូលផងដែរ។ តាមរយៈស្នាមញញឹមដ៍ស្រស់ប្រិមប្រិយរបស់ពួកគាត់ គឺបានបង្ហាញយើងច្បាស់ថា ក្រោមម្លប់សន្តិភាព ប្រជាជនពលរដ្ឋសប្បាយរីករាយ ក្នុងការទទួលបានការអភិវឌ្ឍពិតប្រាកដមែន៕
ដោយ៖ សូរិយា